នគរបាលឃាត់ខ្លួននារីដៃស្អិតម្នាក់ ក្រោយពីលួចលុយ៤០០ដុល្លារគេចខ្លួនបាន៥ថ្ងៃ

ភ្នំពេញ៖ នារីម្នាក់ត្រូវមិត្តប្រុសនាំមកសុំពូរបស់ខ្លួនឲ្យស្នាក់នៅជាមួយបែរជាមិនដឹងគុណហ៊ានលួចលុយពូ បានចំនួន៤០០ដុល្លាររត់គេចខ្លួន ប៉ុន្តែបានតែ៥ថ្ងៃប៉ុណ្ណោះ ជនរងគ្រោះឃើញចាប់ប្រគាល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អមធ្វើការសាកសួ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទីនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ម៉ឺន ស្រីណែត ភេទស្រី អាយុ២១ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ កន ឆង់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកធានាគារឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនរងគ្រោះបានបាត់បង់លុយដុល្លារចំនួន៤០០ដុល្លារ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះកំពុងដេកក្នុងបន្ទប់របស់ខ្លួន ស្រាប់តែក្មួយប្រុសរបស់ខ្លួនឈ្មោះ គឹម មិថុនា និងជនសង្ស័យឈ្មោះ ម៉ឺន ស្រីណែត មកសុំស្នាក់នៅជាមួយ។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាថ្ងៃត្រង់ ជនរងគ្រោះត្រឡប់មកពីធ្វើការវិញ បានឲ្យជនសង្ស័យយកលុយ១០.០០០រៀលពីក្នុងការបូបទៅទិញម្ហូប ដោយជនរងគ្រោះកំពុងដេកលក់ ហើយជនសង្ស័យបានលួចយកលុយចំនួន៤០០ដុល្លារ និងបានគេចខ្លួនបាត់។ 

រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២០និង០០នាទី ជនរងគ្រោះបានឃើញជនសង្ស័យ កំពុងអង្គុយក្នុងម៉ូតូកង់បី ក្បែរសួនកុមារពោចិ៍នតុង សង្កាត់កាកាប៣ ខណ្ឌពោធិ៍សែនជ័យ  ក៏បានឃាត់នាំខ្លួន និងប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសាកសួរ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner