បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំ និងដកហូតថ្នាំញៀន ជាង៣គីឡូក្រាម នៅក្រុងពោធិ៍សាត់

ពោធិ៍សាត់៖ មុខសញ្ញាជួយដូរគ្រឿងញៀនដ៏ធំម្នាក់ ជាមួយនឹងថ្នាំញៀន និងសម្ភារមួយចំនួន ត្រូវបានកម្លាំងជំនាញអធិការនគបាលក្រុងពោធិ៍សាត់សហការជាមួយប៉ុស្តិ៍រដ្ឋបាលស្វាយអាត់ និងប្រជាការពារ ធ្វើការឡោមពទ្ធ័ និងឃាត់ខ្លួនាជនសង្ស័យរក្សាទុក និងជួញដូរសារធាតុញៀនដ៏ធំ ដែលមិនធ្លាប់មាននៅក្នុងខេត្តពោធិ៍សាត់បាន នៅម៉ោង១១និង៤០នាទីថ្ងៃទី៣១កក្កដាម្សិលមិញ នៅភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុង-ខេត្តពោធិ៍សាត់។

ប្រតិបត្តការបង្ក្រាបមុខសញ្ញសមេក្លោងជួញដូរសារធាតុញៀនដ៏ធំនេះ ដឹកនាំដោយអធិការនគបាលក្រុងពោធិ៍សាត់ វរសេនីយ៍ឯក យឹម ស៊ាងហៃ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡាច ប៊ុននី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ រួមនឹងបក្ខពួកដែលជាជនសង្សយ័៣នាក់ផ្សេងទៀតផងដែរ។ 

ប្រភពពីសមត្ថកិច្ចខាងលើដដែលបានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រតិបត្តការទ្រុងទ្រាយធំនេះ សមត្ថកិច្ចជំនាញដលហូតនូវវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៌សថ្លា ដែលសង្សយ័ជាសារធាតុញៀនចំនួន៣ដុំស្មើនឹងចំនួន៣,៨២គីឡូក្រាម កាបូបស្ពាយ១ កាបូបដាក់លុយ១ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ១សន្លឹក ទូរសព្ទដៃ១គ្រឿង កាតគ្រី៤សន្លឹក លុយខ្មែរ៨០ម៉ឺនរៀល ស្លាកលេខរថយន្ត២សន្លឹក  លោហៈពណ៌ក្រហម (ខ្សែក)១ខ្សែ  ចិញ្ជៀន១វង់ ជញ្ជីងអេឡិចត្រូនិក១ ថង់ប្លាស្ទីកមួយចំនួន និងរថយន្តមួយគ្រឿង។ ប្រភពខាងលើបានឲ្យដឹងទៀតថា ជនសង្សយដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន និងបក្ខពួក៣នាក់ ដែលជាប់ពាក់ពន្ធ័ រួមនឹងសម្ភារជាវត្ថុតាង ត្រូវបានអធិការនគបាលក្រុងពោធិ៍សាត កសាងឯកសារបញ្ជូនបន្តទៅការរិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តពោធិ៍សាត់ ចាត់ការតាមនីតិវិធីនៅថ្ងៃនេះផងដែរ៕ម.ន ដោយៈ សុក្ខារិន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner