លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់តំណាងឲ្យចុះសួរសុខទុក្ខអ្នករងគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ កាលពីម្សិលម៉ិញ

អត្ថបទដោយ៖
Kien Sereyvuth

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានចាត់ឲ្យ លោកជំទាវ ដួង វណ្ណា តំណាងរាស្រ្តមណ្ឌលស្វាយរៀង ដឹកនាំប្រតិភូចុះសួរសុខទុក្ខអ្នករងគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ កាលពីម្សិលម៉ិញ ដោយផ្ទាល់ដល់មន្ទីរពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ខណៈអ្នករងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ កាលពីម្សិលម៉ិញ។

ជាមួយនឹងការចុះសួរសុខទុក្ខនេះ លោកជំទាវ ដួង វណ្ណា ក៏បាននាំយកថវិការរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត រួមនឹងថវិកាសប្បុរសធម៌របស់លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ទៅឧបត្ថម្ភដល់ជនរងគ្រោះ ផ្ទាល់ដៃផងដែរ ។

ជនរងគ្រោះ ដែលត្រូវបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែតនាពេលនេះ មាន ៥រូប ដែលមនរាយនាម៖

ទី១. លោក ឆោម យ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ ស៊ីកា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ទី២. លោកស្រី សូ សាវឿន អាយុ ៣០ឆ្នាំ រស់នៅភូមិ ស៊ីកា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ទី៣. លោកស្រី សយ វាសនា អាយុ៣១ឆ្នាំ រស់នៅភូមិ ជំរ៉ៅ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ទី៤. លោកស្រី ភុន រចនា អាយុន៣០ឆ្នាំ រស់នៅភូមិ ស៊ីកា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ទី៥. លោកស្រី សុខ នី អាយុ ៣២ឆ្នាំ រស់នៅភូមិ ខ្នុរខាងជើង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ការព្យាបាលនេះ មានការជួយសម្របសម្រួល​ និងមានកិច្ចសហការពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយគ្រូពេទ្យឯកទេស និងគ្រូពេទ្យដទៃទៀតបានជម្រុញឲ្យការព្យាបាលនេះទទួលបានជោគជ័យ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់បំផុត។

ក្នុងនាម លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង សូមថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គនាយកមន្ទីពេទ្យកាល់ម៉ែត ឯកឧត្តមអភិបាល អភិបាលរង ខេត្តស្វាយរៀង សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលបានខិតខំខ្នះខ្នែង សម្របសម្រួលក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះបានទាន់ពេលវេលា ។
លោកជំទាវក៏បានជូនពរឲ្យអ្នកជម្ងឺទាំងអស់ឆាប់បានជាសះស្បើយពីជម្ងឺ និងឆាប់បានត្រលប់ចូលបម្រើការងារជាធម្មតាវិញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner