ជនសង្ស័យ ៦៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី២៥ខែសីហា
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ។
ក្នុងចំណោមជនសង្ស័យចំនួន ៦៨នាក់ រួមមាន ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។ +៊ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ៣៨នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ១២ករណី ឃាត់ ២៦នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន (Ice) = ១៦៣,០៩ក្រាម និង ២កញ្ចប់តូច។
លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១១អង្គភាព ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា


ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕