សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីសត៍ ឈ្នះមេដាយសរុប ១១២គ្រឿង និងឈានដល់វគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រកួតពានរង្វាន់បញ្ញាវន្តពិភពលោកនៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ សិស្សានុសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីសត៍ បាននាំយកមេដាយសរុប ១១២គ្រឿង និងត្រូវបានជ្រើសរើសឱ្យបន្ដការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតពានរង្វាន់បញ្ញវន្តពិភពលោក នៅសាកលវិទ្យាល័យយ៉េល សហរដ្ឋអាមេរិក។

សិស្សានុសិស្សរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សរុប ២៨ រូប ប្រមូលបានមេដាយសរុប ១១២គ្រឿង ពីការប្រកួតពានរង្វាន់បញ្ញាវ័ន្តពិភពលោកឆ្នាំ២០២៣ ក្នុងវគ្គ Global Round ដែលត្រូវបានរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។ មេដាយដែលទទួលបាន រួមមានមេដាយមាសចំនួន ៤៧គ្រឿង និងមេដាយប្រាក់ចំនួន ៦៥គ្រឿង ហើយជាពិសេសប្អូនៗសិស្សានុសិស្សទាំង២៨រូបនេះ ត្រូវបានជ្រើសរើសឱ្យទៅបន្តការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ The Tournament of Champions ជាបន្តទៀត ដែលនឹងរៀបចំឡើងនាដើមខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យយ៉េល សហរដ្ឋអាមេរិក។

គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីសត៍ ពិតជាមានមោទនភាពយ៉ាងខ្លាំង និងសូមអបអរសាទរចំពោះប្អូនៗគ្រប់គ្នា ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងត្រៀមខ្លួនបានល្អប្រសើរក្នុងការប្រកួតរហូតដល់នាំយកនូវភាពជោគជ័យដ៏ត្រចះត្រចង់នៅពេលនេះ។ ទន្ទឹមគ្នានេះ សាលាក៏សូមបន្តជំរុញលើកទឹកចិត្តដល់ប្អូនៗគ្រប់រូប បន្តការខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត និងត្រូវឆក់យកឱកាសនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅសាកលវិទ្យាល័យយ៉េល សហរដ្ឋអាមេរិក ដើម្បីបង្ហាញសក្តានុពលរបស់សិស្សានុសិស្ស កម្ពុជា ជាពិសេសសិស្សសាលាអន្តរជាតិ ស៊ី អាយ អេហ្វឺសត៍ លើឆាកអន្តរជាតិ ហើយបន្ដសិក្សាស្វែងយល់ពីចំណេះដឹងថ្មីៗមកអភិវឌ្ឍសមត្ថភាពឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតពានរង្វាន់បញ្ញាវ័ន្តពិភពលោក World Scholar’s Cup ជាកម្មវិធីប្រកួតចំណេះដឹងកម្រិតពិភពលោក ដែលត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ដោយឡែកការប្រកួតពានរង្វាន់បញ្ញាវ័ន្តពិភពលោកវគ្គ Global Round នៅទីក្រុងសេអ៊ូល មានសិស្សានុសិស្សចូលរួមប្រកួតប្រមាណ ២,២០០នាក់ មកពី ៣០ប្រទេសជុំវិញពិភពលោក៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner