ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំរមេញ ជំរុញឲ្យអាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបល្បែងស៊ីសង និងទប់ស្កាត់បញ្ហាគ្រឿងក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ

តាកែវ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលគណៈពង្រឹងមូលដ្ឋានឃុំ រមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានក្រើនរំលឹក និងជម្រុញឲ្យអាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបល្បែងស៊ីសង ជាពិសេស ត្រូវទប់ស្កាត់បញ្ហាគ្រឿងនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ព្រោះវាជាដើមចមដែលធ្វើឲ្យមានអំពើហិង្សា និងចោរកម្មជាដើម។

នេះជាលើកឡើងរបស់ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចុះសំណេះសំណាលជាមួយមន្រ្តីសមាជិក សមាជិកា អាជ្ញធរដែនដី នៃគណៈបក្សប្រជាជនកម្ពុជាឃុំរមេញ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ។

ឯកឧត្តម សុខ ប្រសិទ្ធិ បានរំលឹកពីការទទួលបានជ័យជំនះក៏ដូចជាការទទួលបានសំឡេងឆ្នោតច្រើនលើសលុបដែលទាំងនេះ គឺជាការខិតខំប្រឹងប្រែងរបស់ប្រធានគណៈកម្មាធិការបក្សឃុំ រួមទាំងសមាជិក សមាជិកាបក្សឃុំ-ភូមិទាំងអស់។ ឯកឧត្តម ក៏បានកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីគណៈពង្រឹងមូលដ្ឋានសភូមិ ឃុំ សមាជិក សមាជិកា និងប្រជាពលរដ្ឋ ក្នុងឃុំរមេញ ដែលខិតខំប្រឹងប្រែងចំណាយធនធាន និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចបន្តការដឹកនាំប្រទេសជាតិ ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ជាបន្តទៀត។

ឯកឧត្តម ក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីអាជ្ញាធរ សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋ បន្តចូលរួមចំណែកជាមួយគណបក្ស និងរាជរដ្ឋាភិបាល ក្នុងការការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិបន្តទៀត ។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកឡើងពីគោលនយោបាយ ៥ចំណុចដែលជាអាទិភាពគន្លឹះសម្រាប់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាការប្រកាសដាក់ចេញពីសំណាក់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រីលើកដំបូង កាលពីថ្ងៃទី២៤សីហា ដែលទាំងនេះ ជាបរិបទគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម 4.0 ។

នៅក្នុងឱកាសនោះ ឯកឧត្តម សុខ ប្រសិទ្ធិ បានឧត្តម្ភថវិកាមួយចំនួន ដល់សមាជិក សមាជិកា និងភូមិទាំង១០ ផងដែរ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner