នាយករដ្ឋមន្ត្រីកម្ពុជា តែងតាំងឯកឧត្តម ប៉ែន បូណា ជាប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧

(ភ្នំពេញ)៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាតែងតាំងឯកឧត្តម ប៉ែន បូណា ជាប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ។ នេះបើយោងសេចក្តីសម្រេច ស្តីពីការតែងតាំងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលទទួលបាននៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ។

នៅក្នុងសេចក្ដីសម្រេចនេះ បានបញ្ជាក់ថា ប្រការ១-តែងតាំងឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។ ប្រការ២-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ព្រមទាំងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner