លោក ឌី រ័ត្នខេមរុណ ចុះយុទ្ធនាការបាញ់ថ្នាំមូស និងផ្សព្វផ្សាយដល់ពលរដ្ឋក្នុងមូលដ្ឋានពីបញ្ហាកើតឡើង ជំងឺគ្រុនឈាម
ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយមន្ទីរ សុខាភិបាលបានបើកយុទ្ធនាការបាញ់ថ្នាំមូស និង ចុះផ្សព្វផ្សាយអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការ ប្រុងប្រយ័ត្នទប់ស្កាត់ឱ្យបានខ្ពស់បំផុតពី បញ្ហាកើតឡើង ជំងឺគ្រុនឈាម ។
ការបើកយុទ្ធនាការបាញ់ថ្នាំមូស និងចុះ ផ្សព្វផ្សាយ អំពាវនាវមានការចូលរួមពី សំណាក់លោក ឌី រ័ត្នខេមរុណ អភិបាល រងខណ្ឌមានជ័យ និងលោក ប៉ុក បូរិន្ទ ប្រធានការិយាល័យប្រតិបត្តិបាសាក់ ខណ្ឌមានជ័យតំណាងឱ្យមន្ទីរសុខាភិបា លដែលធ្វើឡើង ក្នុងសង្កាត់ បឹងទំពុនទី១ និងសង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ កាលពីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ មានជ័យ ក៏បានណែនាំដល់បងប្អូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ រួមគ្នា លុបបំបាត់ ជម្រកមូសខ្លាក្នុងសហគមន៍យើង ដើម្បី រួមចំណែកទប់ស្កាត់ ការចម្លងជំងឺ គ្រុនឈាម គ្មាន ជម្រកមូសខ្លាគ្មានជំងឺគ្រុនឈាម ។
លោក អភិបាលរង ខណ្ឌមានជ័យ បានលើកឡើង ថាបើតាមតួរលេខរបស់ក្រសួងសុខាភិបាល គិតត្រឹមសប្តាហ៍ ទី៣ ខែកក្កដា ឆ្នាំ ២០១៩ ជំងឺគ្រុនឈាម សរុបចំនួន៣៣.០០០ ករណី ។
ក្នុងនោះស្លាប់បាត់ បង់ជីវិតមាន ៣៣នាក់ ហើយប៉ុន្តែទោះជាយ៉ាងណារដ្ឋាភិបាលកម្ពុជាបានទប់ស្កាត់បាន ទាន់ពេលវេលា តែបើ យើង ធៀបទៅប្រទេស ហ្វីលីពីនគឺ អ្នកស្លាប់ ដោយសារជំងឺគ្រុនឈាមកើនឡើង អ្នកស្លាប់ ជាង ៤០០ នាក់ រហូតដល់ រដ្ឋាភិបាល ប្រកាសអាសន្ន ។
លោកបន្តថា ដូចនេះមូសខ្លាជាភ្នាក់ងារ ចម្លងជំងឺ គ្រុនឈាមបានយ៉ាង ឆាប់រហ័ស តាមរយៈទឹកដក់ជា ជម្រកមូសខ្លា ( ទឹក ដក់ ក្នុង សំបក កង់ឡាន កង់ ម៉ូតូ សំបក កំប៉ុង ដប វត្ថុ ដក់ ទឹកភ្លៀង ជាជម្រកមូសខ្លា ការទុកដាក់ សំបក កង់ឡាន កង់ ម៉ូតូ ហាលភ្លៀង នៅក្នុង សហគមន៍ គឺជា ការបង្កើតជម្រក មូសខ្លាក្រោយ ពេលភ្លៀងធ្លាក់ ៕ធ.ដ