បើករថយន្តជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ រងរបួសស្រាល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិន បានបើករថយន្តយ៉ាងលឿនជ្រុលទៅបុកបញ្ឆិតរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង និងអ្នកបើកបររងរបួសស្រាល កាលពីម៉ោង៥និង១០នាទីព្រលឹម ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅស្តុបគីរីរម្យ តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កម៉ាក KIA visto ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2AG-4831 បើកបរដោយបុរសម្នាក់ជាជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកបញ្ឆិតរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងម្ខាង រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររងរបួសស្រាល។

សមត្ថកិច្ចជំនាញបានចុះវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner