ជនសង្ស័យ៤០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន១៧ករណី ថ្ងៃទី១៥ ខែធ្នូ
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បាន ឲ្យដឹងថា ជនសង្ស័យចំនួន ៤០នាក់ ត្រូវបានសមត្ថកិច្ច ជំនាញ ធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿង ញៀនចំនួន ១៧ករណី ទូទាំងប្រទេស នៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៤០នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៧នាក់ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៣នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី១៥ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៤១,៩៧ក្រាម និង១៧កញ្ចប់តូច។
លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៕


ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕