ខេត្តព្រះវិហារ ជាខេត្តជំរុញឱ្យក្លាយជាខេត្តផលិតកម្ម ដំណាំ កសិកម្មសរីរាង្គ

ព្រះវិហារ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មបានបញ្ជាក់ថា ខេត្ត ព្រះវិហារ គឺជាខេត្តគោលដៅតែមួយគត់នៅក្នុង ប្រទេស កម្ពុជាដែលរាជរដ្ឋាភិបាលដាក់ទិសដៅជំរុញ ឱ្យក្លាយជាខេត្តផលិតកម្ម ដំណាំកសិកម្មសរីរាង្គ ។

ឯកឧត្តម ស្រ៊ុន សុខុម ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានថ្លែង នៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់ ស្តីពីការរៀបចំកំណត់តំបន់ ដីផលិត កម្មដំណាំកសិកម្មសរីរាង្គ ក្នុងខេត្តព្រះវិហារ ដែល ប្រព្រឹត្តិទៅ កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣រា ជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ ចេញនូវ ទិសដៅសំខាន់ ៗ ចំនួនបីសម្រាប់ខេត្តព្រះវិហារ គឺ៖
១.កំណត់យកខេត្តព្រះវិហារ ជាខេត្តផលិតនូវកសិ ផលដំណាំសរីរាង្គ ជាពិសេសដំណាំស្រូវ ដំណាំចន្ទី និងដំណាំដំឡូងមី ។២.ជំរុញការធ្វើស្លាកសញ្ញា សម្គាល់នូវកសិផលសរីរាង្គទាំងអស់នោះនិង
៣. ជំរុញ មានការរៀបចំសហគម ន៍កសិកម្ម ដែលមាន សមាហរណកម្មខ្ពស់ ឆ្លើយតបទៅទីផ្សារ ។

ឯកឧត្តមបានបន្ថែមទៀតថា ផ្តើមចេញពីទស្សនៈ វិស័យនេះ ខេត្តព្រះវិហារ គឺជាខេត្តគោលដៅតែមួយ គត់នៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលដាក់ ទិសដៅជំរុញ យក្លាយជាខេត្តផលិតកម្ម ដំណាំ កសិកម្ម សរីរាង្គ ។ ជាក់ស្តែង សិក្ខាសាលាដែលរៀបចំ ឡើងនៅ ក្នុងថ្ងៃនេះ គឺបានកំណត់យកស្រុកចំនួនប្រាំក្នុង ចំណោម ក្រុងស្រុក ទាំងប្រាំបី ក្នុងខេត្តព្រះវិហារ ជាស្រុកគោលដៅ ។ក្នុងនេះមាន ស្រុករវៀង ស្រុកជ័យ សែន ស្រុកឆែប ស្រុកគូលែន និងស្រុកជាំក្សាន្ត ដែលអាចកំណត់ តំបន់ ដែល មានសក្តានុពលធ្វើ សរីរាង្គបានមាន ។ស្រុកចំនួន ប្រាំនេះ មាន២៨ឃុំ និង១១៧ភូមិ ។

ឯកឧត្តមបន្ថែមថា នឹងសិក្សាបន្ត ដែលមានដំណាំសក្តានុ ពលសរីរាង្គចំនួនប្រាំបីប្រភេទ រួមមាន ស្រូវ ដំឡូងមី ចន្ទី សណ្តែកដី សណ្តែកបាយ សណ្តែក សៀង បន្លែ និង ម្រេច ។

នាឱកាសនោះលោក មិន ស៊ីថា អភិបាលរងខេត្តបានឱ្យ ដឹងថា ខេត្តព្រះវិហារ គឺជាខេត្តមួយក្នុងចំណោមខេត្ត/ក្រុង ទាំង ២៥ របស់ព្រះរាជាណាចក្រកម្ពុជា ដែល មាន សក្តានុ ពល ធ្វើកសិកម្មសរីរាង្គ និងជាប្រភពផ្គត់ផ្គង់ កសិ ផល សរីរាង្គច្រើនជាងគេដូចជា ស្រូវសរីរាង្គ ដំឡូងមី សរីរាង្គ ស្វាយចន្ទីសរីរាង្គ ជាដើម។
លោកបន្តថា ភាពជោគជ័យ របស់ខេត្ត ក្នុងការអនុវត្ត កសិកម្មសរីរាង្គ មានកត្តាចំនួន បីធំៗគឺ
១.កត្តាភូមិសាស្រ្ត៖ ខេត្ត ព្រះវិហារមានដីដែល មាននូវ ជីវជាតិខ្ពស់ ដីស្រែទួលខ្ពស់ ដែលមិនសូវមានហានិភ័យ ក្នុងការឆ្លង នូវសារធាតុគីមី ។
២.កត្តាមនុស្ស៖ ប្រជាជនតាំងលំនៅតំបន់នេះ បាន ប្រកបមុខរបរកសិកម្ម បែបប្រពៃណីជាយូរលង់ ព្រមទាំង មានភាពស្មោះត្រង់រវាងគ្នានិងគ្នា និងទី៣.កត្តាដៃគូរ ពាក់ព័ន្ធ ដែលមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូរអភិ វឌ្ឍន៍។ចំណែកផលប្រយោជន៍ដែលទទួល បានពីភាព ជោគជ័យនេះ គឺប្រាក់ចំណូលរបស់ប្រជា កសិករ ដែល ចូលរួមក្នុងការអនុវត្តកសិកម្មសរីរាង្គ តាមរយៈការទទួល បានតម្លៃបន្ថែមពីថ្លៃបុព្វ លាភនៃការលក់ផលិតផល សរីរាង្គ និងយន្តការនៃការអនុវត្តផលិតកម្មកសិកម្ម តាម កិច្ចសន្យា ដែលធានាបានថា កសិផលសរីរាង្គ របស់ កសិករ គឺមានទីផ្សារច្បាស់លាស់តាំងពី ពេល ចាប់ផ្តើម ដាំដុះមកម៉្លេះ ដោយមិនមានកង្វល់ ពីការស្វែង រកទីផ្សារ ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត បានបញ្ជាក់ថាគោល បំណង នៃ ការរៀបចំ សិក្ខាសាលានេះឡើង គឺដើម្បីជូនដំណឹង ដល់ភាគី ពាក់ព័ន្ធឱ្យបានដឹងពីការ រៀបចំកំណត់តំបន់ ដីផលិត កម្មដំណាំកសិកម្មសរីរាង្គ ក្នុងខេត្តព្រះវិហារ។ ដើម្បី ប្រមូលព័ត៌មាន បឋមពីតំបន់គោលដៅ នៃផលិតកម្ម សរីរាងដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន និងកំណត់ តំបន់ សក្តានុពលមួយចំនួន ដែលអាចផលិតដំណាំ សរីរាង្គបាននៅក្នុងខេត្ត និងដើម្បីប្រមូលធាតុចូល ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់កសិផល សរីរាង្គ, ដំណើរការនៃការកំណត់ដែនសរីរាង្គ និងដើម្បីកំណត់ តំបន់ដីផលិតកម្មសរីរាង្គណាមួយដែលមានសក្តានុពល ដើម្បីចាប់ផ្តើមអនុ វត្តការធ្វើសាក ល្បង៕
ដោយ៖ សួន លីណា

ads banner