សិប្បកម្មខ្នាតតូច និងមធ្យមចំនួន ៧ នៅខេត្តបាត់ដំបងចូលរួមអនុវត្ត គម្រោង ថែរក្សាបរិស្ថាន អនាម័យចំណីអាហារ និង ការប្រែប្រួល អាកា ស ធាតុ
(ខេត្តបាត់ដំបង)៖ ក្នុងចំណោមសិប្បកម្ម ខ្នាតតូច និងមធ្យម ៩០០កន្លែង របស់ខេត្តបាត់ដំបង ក្នុងនេះមានសិប្បកម្មចំនួន ៧ បានអនុវត្តនូវគម្រោងថែរក្សាបរិស្ថាន អនាម័យចំណីអាហារ និង ការប្រែប្រួលអាកាសធាតុបានយ៉ាងជោគជ័យ ហើយតាម រយៈនេះ ដែរគេ នឹងនាំយកទៅអនុវត្តដល់សិប្បកម្ម សហគ្រាសដទៃទៀត នៅថ្ងៃ ខាងមុខ ។ នេះគឺជាការបញ្ជាក់ពីសំណាក់លោក កើង សុខខេង ប្រធានការិយាល័យ ឧស្សាហកម្ម សិប្បកម្ម នៃមន្ទីរឧស្សា ហកម្ម សិប្បកម្ម ខេត្តបាត់ដំបង។
បញ្ជាក់ប្រាប់ ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានចំនួន ២៥ ស្ថាប័នក្នុងយុទ្ធនាការបញ្រ្ជាបចំណេះដឹង ស្តីពី «ការឆ្លើយតបនឹងកា រ ប្រែប្រួល អាកាសធាតុរបស់កម្ពុជា”ក្នុងពេលបំពេញទស្សកិច្ច ស្វែង យល់ សិប្បកម្មត្រីមាសដែលជាទីតាំងផលិតទឹកត្រី មួយស្ថិតនៅភូមិ រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក កើង សុខខេង បានឱ្យដឹងថា ៖ បច្ចុប្បន្ននេះក្នុងខេត្តបាត់ដំបង មាន សិប្បកម្ម ឧស្សាហកម្មជាង ៩០០កន្លែង និងក្នុងចំណោមនេះមាន សិប្បកម្ម សហគ្រាសដែលចូលរួមអនុវត្តគម្រោងសាកល្បងកាត់ បន្ថយកាកសំណល់គំរូដំបូងដើម្បីថែរក្សាអនាម័យ កិច្ចការពារបរិស្ថាន និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុគឺមានសិប្បកម្ម សហគ្រាសចំនួន៧បានចូលរួមរួចហើយ និងបានទទួលជោគជ័យ ផង។
លោកបានបញ្ជាក់ថា៖ក្រសួងបរិស្ថានបានចូលរួម និងលើកទឹកចិត្ត អនុវត្ត នូវវិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈ ការធ្វើប្រព័ន្ធបង្ហូរទឹកសំណល់តាមសិប្បកម្ម និងសហគ្រាស។ចំពោះ ការធ្វើប្រព័ន្ធលូបង្ហូរទឹកសំណល់នេះគឺជាការចូលរួមចំណែកក្នុងការការពារការប្រែប្រួលអាកាសធាតុ ក្នុងនេះបានកាត់បន្ថយទាំងសំណល់រឹង រាវ និងឧស្ម័ន។ពិសេសជាងនេះបានជួយផងដែរផ្នែក បរិយាកាស កន្លែង ការងារគឺបរិស្ថានក៏ល្អ ផ្តល់សុខភាពដល់កម្មករបម្រើ ការងារ និងអ្នករស់នៅជុំវិញ ។ពិសេសជាងនេះក៏ផ្តល់ផលល្អផងដែរដល់ គុណភាព ចំណីអាហារតែម្តង។
លោក បានបញ្ជាក់បន្ថែមថា ក្រៅពីទទួលបានផលប្រយោជន៍យ៉ាងល្អ ពីកិច្ចការចូលរួមថែរក្សាបរិស្ថាន ការចូលរួមកាត់បន្ថយការប្រែប្រួល អាកាសធាតុ ហើយការអនុវត្តគម្រោងមួយនេះនៅជួយដល់គុណភាព អនាម័យល្អពីស្ថាប័នពាក់ព័ន្ធទៀតផង។
លោកស្រី វង សុខយ៉េន ប្រធានគ្រប់គ្រងសិប្បកម្មត្រីមាស ដែលជា សិប្បកម្មផលិតទឹកត្រីមួយកន្លែងស្ថិតនៅភូមិរំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឱ្យដឹងថា ៖ អ្នកស្រីបង្កើត សិប្បកម្ម ត្រីមាសក្នុងឆ្នាំ ២០០៩ដែលជាការជួយរបស់គម្រោងមូលនិធិ សម្តេច តេជោហ៊ុនសែនដែលកាត់បន្ថយភាពក្រីក្រ និង ជនចំណាកស្រុក។តាមរយៈគម្រោងមួយនេះក្រៅពីជួយដល់ការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ ហើយនៅជាគម្រោងអនុវត្តនូវបរិស្ថានស្អាតល្អ និងជួយក្នុង ការកាត់បន្ថយការប្រែប្រួលអាកាសធាតុថែមទៀត។
ក្នុងវ័យ៥៧ឆ្នាំដែលជាអ្នកគ្រប់គ្រងសិប្បកម្មត្រីមាសរយៈពេលជិត១៥ឆ្នាំមកនេះ អ្នកស្រីបានកសាងនូវខ្សែសង្វាក់ផលិតកម្ម ជាច្រើន ដើម្បី ចូលរួមថែរក្សា អនាម័យស្អាតល្អ ការពារបរិស្ថាន និងការចូលរួមកាត់ បន្ថយការប្រែប្រួលអាកាសធាតុ ក្នុងនេះដូចជាការរៀបចំប្រព័ន្ធ លូកាកសំណល់ ការកសាងបំពង់បញ្ចេញផ្សែងដើម្បីបំបាត់ ក្លិន ស្អុយដល់អ្នករស់នៅក្បែរខាង ។ ក្រៅពីនេះការកសាងសង់ឡចំហាយ ជំនួសចង្រ្កាន បែប បុរាណនោះបានជួយកាត់បន្ថយទាំងការប្រើ ប្រាស់អុស និងក្លិន ផ្សែង ដែលធ្វើឱ្យដំណើរសង្វាក់ការងារមិនត្រឹមតែ ស្អាតល្អទេនៅមានប្រសិទ្ធភាពខ្ពស់ផង។
អ្នកស្រីបានបញ្ជាក់បន្ថែមថា៖តាមរយៈការចូលរៀនវគ្គបណ្តុះបណ្តាល ជាមួយមន្ទីរឧស្សាហកម្ម និងមន្ទីរបរិស្ថានជាច្រើនបានធ្វើឱ្យ អ្នកស្រី យល់ដឹងច្រើនពីផលប៉ះពាល់ ការគ្រោះថ្នាក់កើតចេញពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។តាមរយៈការយល់ដឹងនេះដែរបានធ្វើឱ្យធ្វើការកែច្នៃសិប្បកម្មរបស់អ្នកស្រី ដើម្បីក្លាយជាទីកន្លែងស្អាតមានអនាម័យ គ្មានការប៉ះពាល់ ដល់បរិស្ថាន និងពិសេសនោះគឺការចូលរួមទប់ស្កាត់ការ ប្រែ ប្រួល អាកាសធាតុ។
គួរបញ្ជាក់ថាចាប់ពីថ្ងៃទី ២២ដល់ថ្ងៃទី ២៤ខែធ្នូ ឆ្នាំ ២០២៣អ្នកសារព័ត៌មានចំនួន២៥ស្ថាប័នដែលមានចំនួនប្រមាណ៣០នាក់មកពីរាជធានីភ្នំពេញបានធ្វើដំណើរទស្សនកិច្ចស្វែងយល់ ពីសមិទ្ធផល ដែលសម្រេចបាន ពីការអនុវត្តគម្រោងCCCA3/ក្រសួងបរិស្ថាន ពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ទាំងសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ នៅថ្នាក់ក្រោមជាតិ សំដៅចូលរួមក្នុងកិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាព របស់ប្រជាជនជាដើម ៕
អត្ថបទ៖ម៉ាដេប៉ូ ,រូបភាព៖ គ្រី សម្បត្តិ







