គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ១៩នាក់
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់និងរងរបួសធ្ងន់ស្រចំនួន ១៩នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ៣លើក ស្លាប់ ៣នាក់ មិនគោរពសិទ្ធិ ២លើក ស្លាប់ ១នាក់ ប្រជែងគ្រោះថ្នាក់ ១លើក ស្លាប់ ០នាក់ បត់គ្រោះថ្នាក់ ២លើក ស្លាប់ ០នាក់ និង កត្តាយាន ១លើក ស្លាប់ ០នាក់៕
ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕