ជនសង្ស័យ ៣៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី២២ ខែធ្នូ
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យ ដឹងថា ជនសង្ស័យចំនួន ៣៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២៩នាក់ស្រី ៥នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់ស្រី ០នាក់
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២២,៦៩ក្រាម និង២៨កញ្ចប់តូច ។ មេតំហ្វេតាមីន(Wy) ស្មើ ៧កញ្ចប់តូច។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា


ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕