មន្រ្តីក្រុមការងារចុះផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហា សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
កណ្តាល៖កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោក នៃ និយម សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តកណ្តាល និង ជា អនុប្រធាន ទី២ក្រុមការងារគណបក្សចុះមូលដ្ឋាន សង្កាត់ តាខ្មៅ បានអញ្ជើញជួបសំណេះសំណាលនិង ផ្សព្វផ្សាយ លទ្ធផល មហាសន្និបាតវិសាមញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា និងដោយមានការចូលរួមពី ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់តាខ្មៅជាង១០០នាក់។
បន្ទាប់ពីអាននូវផ្សព្វផ្សាយរបាយការណ៍របស់គណៈកម្មាធិការកណ្តាលស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៣ និង ទិសដៅភារកិច្ច ឆ្នាំ២០២៤ ដោយលោក ជៀម ខូយ ប្រធានគណបក្សសង្កាត់តាខ្មៅ រួចមកលោក នៃ និយម សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តកណ្តាល និងជា អនុប្រធាន ទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ តាខ្មៅអានសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ៕
ដោយ៖ ង៉ាន់ ទិត្យ




ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។