រដ្ឋមន្ត្រីក្រសួងកសិកម្មណែនាំដល់អគ្គនាយកដ្ឋានកៅស៊ូ ត្រូវជំរុញ វិស័យកៅស៊ូឱ្យមានភាពម្ចាស់ការ

ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អគ្គ នាយកដ្ឋាន កៅស៊ូ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែង និងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមកនេះ។ បឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា គោលនយោបាយរបស់ ក្រសួងនៅក្នុងអាណត្តិនេះ គឺត្រូវធានាឱ្យបាននូវសន្តិសុខ ស្បៀង រក្សានិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ដើម្បីផ្តល់ ប្រយោជន៍ ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងការ កសាងទំនុកចិត្តពីសហគមន៍ក្នុងការចូលរួមថែរក្សាសម្បត្តិធម្មជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់ អគ្គនាយកដ្ឋាន កៅស៊ូ ត្រូវជំរុញវិស័យកៅស៊ូឱ្យមានភាពម្ចាស់ការ ពិនិត្យនិង យកចិត្តទុកដាក់បន្ថែមទៀតក្នុងខ្សែច្រវាក់ផលិតកម្ម និងតម្លៃ ឱ្យបានល្អ តាមរយៈការកៀងគរការវិនិយោគឧស្សាហកម្ម សំដៅ ធានាទាំងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ ប្រកបដោយគុណភាព និងតម្លៃបន្ថែមខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយ គឺជា កត្តាសំខាន់ក្នុងការជំរុញឱ្យវិស័យកៅស៊ូឱ្យកាន់តែមានភាពសកម្មរស់រវើក។ ដូច្នេះឯកឧត្តមរដ្ឋមន្ដ្រីបាន លើកទឹកចិត្តឱ្យ បង្កើត ការប្រកួតប្រជែងអ្នកចៀរជ័រ ដើម្បីលើកទឹកចិត្ត និងជំរុញឱ្យមានអ្នកជំនាញចៀរជ័រក្នុងស្រុកឱ្យបានកាន់តែច្រើនថែមទៀត៕ ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner