ប្រាសាទអង្គរវត្តរបស់កម្ពុជាជាប់ជាកន្លែងមើលថ្ងៃរះល្អបំផុត នៅអាស៊ីអាគ្នេយ៍ និងពិភពលោក

ភ្នំពេញ៖ជាមោទនភាពជាតិ ប្រាសាទអង្គរវត្តនៅខេត្ត សៀមរាប របស់ព្រះរាជាណាចក្រកម្ពុជាជាប់ជាកន្លែងទស្សនា ថ្ងៃរះល្អបំផុត នៅអាស៊ីអាគ្នេយ៍ និងពិភពលោក។ស្របពេលគ្នា នេះ ដែរ កាលពីពេលថ្មីៗនេះទីក្រុងភ្នំពេញរបស់កម្ពុជាក៏ បាន ក្លាយ គោលដៅ ពេញនិយមបំផុត ទាំង១០ដោយឈរលេខទី៩ ក្នុងចំណោម២៥ ទីក្រុងនៃប្រទេសចំនួន២៥។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅរសៀលថ្ងៃទី១៣ ខែ មករាឆ្នាំ២០២៤បានឱ្យដឹងថា តាមរយៈ គេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យ គន្លឹះ ថ្ងៃរះ នៅក្នុងប្រទេសប្រមាណ ៧២ នៅជុំវិញពិភពលោក បានបង្ហាញថា ក្នុងនោះប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និង ចាត់ទុក ថា ជាកន្លែង ល្អបំផុតក្នុងការមើលថ្ងៃរះ។

គួរជម្រាបដែរថា កាលពីពេលថ្មីៗនេះ វេបសាយទេសចរណ៍ មួយដែលមានឈ្មោះថា Tripadvisorបានបង្ហាញលទ្ធផល ដែលបញ្ជាក់ថា ទីក្រុងភ្នំពេញបានក្លាយគោលដៅពេញនិយម បំផុតទាំង១០ដោយឈរលេខរៀងទី៩ ក្នុងចំណោម២៥ ទីក្រុង នៃ២៥ប្រទេស ដែលត្រូវបានជ្រើសរើសដោយអ្នក ធ្វើ ដំណើរជាភ្ញៀវទេសចរអន្តរជាតិ និងផ្អែកតាមរយៈលើ ការ វាយតម្លៃ របស់ភ្ញៀវទេសចរអន្តរជាតិ។ទីក្រុងជាប់ចំណាត់ថ្នាក់ទី១ គឺទីក្រុងតូក្យូប្រទេសជប៉ុន ខណៈ ទីក្រុងចំណាត់ថ្នាក់លេខ ៨ ដែលឈរមុខទីក្រុងភ្នំពេញ គឺជាទី ក្រុងនៃប្រទេសកូស្តារីកា៕
អត្ថបទ៖មុនី,រូបភាពៈអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner