លទ្ធផលការសិក្សាអប់រំកាន់តែប្រសើរឡើងដោយសាររាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំ

ភ្នំពេញ៖លោកជំទាវ ឃួន វិច្ឆិកា រដ្ឋលេខាធិការ និងជាមន្រ្តី អ្នកនាំ ពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា តាមរយៈលទ្ធផល នៃការសិក្សារបស់សិស្ស បើសិនជាក្រឡេក មើលទៅលើការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៩ វិច្ឆិកា ឆ្នាំ២០២៣កន្លងមកនេះគឺបង្ហាញ ឱ្យឃើញថា បេក្ខជន ប្រឡងគឺមានការកើនឡើងបើធៀប ទៅនឹងឆ្នាំមុនៗ។

លោកជំទាវបន្តថា ចំនួននេះមិនមែនគ្រាន់តែឆ្នាំនេះទេ គឺយើង ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះភាគរយ នៃអត្រាប្រឡងជាប់មានចំនួនកើនឡើងជាប់ជានិច្ច ខណៈ ដែល បេក្ខជនដែលមាននិទ្ទេសA ក៏មានចំនួនកើនឡើងដែរ បើប្រៀបធៀបទៅនឹងចំនួនឆ្នាំ២០២២ កន្លងមកគឺចំនួន មាន ការកើនឡើងរហូតដល់ទៅ៦២៤នាក់។

លោកជំទាវ ឃួន វិច្ឆិកា បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍ អប្សរាបន្តថា លទ្ធផលដែលទទួលបានគួរជាទីពេញចិត្ត នេះ គឺរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជានិច្ច ចំពោះការ អភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា ហើយស្របទៅតាម ផែនការ យុទ្ធសាស្រ្ត ទាំងយុទ្ធសាស្រ្តចតុកោណ និងយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ដែលកំពុងតែអនុវត្តនេះ ក៏រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ចំពោះការ សិក្សាអប់រំរបស់សិស្សានុសិស្សផងដែរ។

លោកជំទាវបន្តថា ជាក់ស្តែងនៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋា ភិបាល បានផ្តោតជាសំខាន់ទៅលើការងារ៤ដែលពាក់ព័ន្ធ ទៅ នឹងវិស័យអប់រំ៖ទី១.ការពង្រឹងអភិបាលកិច្ចសាលា រៀន,ទី២. ការពិនិត្យកែសម្រួលកម្មវិធីសិក្សា,ទី៣.ត្រូវយកចិត្តទុកដាក់ទៅលើសុខភាព របស់សិស្ស , ទី៤. ការជំរុញការលើកទឹកចិត្ត កា រចូលរួម របស់មាតតាបិតា ឬក៏អ្នកអាណាព្យាបាល និង សហគមន៍ ក្នុងការអប់រំ ឱ្យស្របតាមពាក្យស្លោកថា «ភាពជាដៃ គូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ» ក្នុងទិសដៅសំខាន់ដើម្បី លើកកម្ពស់គុណភាពអប់រំ ។

លោកជំទាវបន្ថែមថា ដើម្បីសម្រេចឱ្យបាននូវទិសដៅ ក៏ដូចជា អាទិភាព របស់រាជរដ្ឋាភិបាល ក្រសួងអប់រំយុវជន និងកីឡា ក៏បានកំណត់ អាទិភាព ស្នូល នៅក្នុងការអនុវត្តផងដែរចំនួន ៨នៅក្នុងនោះមានជាអាទិ៍ទី១.គឺការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២. ទាក់ទងទៅនិងការពិនិត្យនិងកែសម្រួល រៀបចំកម្ម វិធីសិក្សា និងសកម្មភាពក្រៅម៉ោងឱ្យស្របទៅតាមតម្រូវការ ក្នុងការ ពង្រឹងចំណេះដឹង ក៏ដូចជាវិន័យ និងសីលធម៌ និង ឥរិយាបថសិក្សារបស់សិស្ស ,ទី៣. ការលើកកម្ពស់ សុខភាព សិក្សា,ទី៤.ការ ជំរុញលើកទឹកចិត្តចូលរួមរបស់សហគមន៍, ទី៥.ទាក់ទងទៅនឹងការអប់រំឌីជីថល, ទី៦.ការបង្កើតមជ្ឈ មណ្ឌល ឧត្តមភាព នៅតាមគ្រឹះស្ថានឧត្តមសិក្សា ,ទី៧.ការ កសាង ប្រព័ន្ធ នៃការអភិវឌ្ឍសមត្ថភាព និងចំណុចទី៨. គឺការអភិវឌ្ឍ ការអប់រំកាយ និងកីឡា ។
លោកជំទាវបន្តថា ដើម្បីសម្រេចឱ្យបានទៅតាម កិច្ចការ ដែលបាន គ្រោងទុកនិងជាអាទិភាពដែលបានកំណត់នេះ គឺក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ជា ខ្លាំងទៅ លើការបណ្តុះបណ្តាលជាពិសេសការកែលំអ សាលា គរុកោសល្យនៅក្នុងទូទាំងប្រទេសមិនថា នៅតែកម្រិត មត្តេយ្យ សិក្សា បឋមសិក្សា ឬក៏មធ្យមសិក្សាទេ គឺក្រសួងបានយកចិត្ត ទុកដាក់នៅក្នុងការកែលំអ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកម្មវិធី បណ្តុះបណ្តាលគ្រូ ហើយនិងសមត្ថភាពគ្រូឧទ្ទេសផង ដែរ ដើម្បី ធ្វើយ៉ាងណាឱ្យការ បណ្តុះបណ្តាលគ្រូនោះ ឱ្យឆ្លើយតបទៅ នឹងតម្រូវ ការនៅក្នុងសតវត្សទី២១នេះ ។

លោកជំទាវបន្តថា ក្រៅពីសាលាគរុកោសល្យ ក្រសួងអប់រំ ក៏បាន យកចិត្តទុកដាក់ទៅលើការកែលំអសាលារៀន ផងដែរ ដោយក្រសួងបានអនុវត្ត រៀបចំឱ្យមានសាលារៀនជំនាន់ថ្មី ដោយគិតមកដល់ឆ្នាំ២០២៣នេះមានសាលារៀនជំនាន់ថ្មី ចំនួន១៣កន្លែងទូទាំងប្រទេសដែលសាលារៀននេះសំដៅទៅលើសាលាដែលមានស្វ័យភាពនៅក្នុងការអនុវត្តកម្មវិធីសិក្សា។ មានន័យថា គាត់បានគោរពឱ្យបាននូវស្តង់ដា ក៏ដូចជាកម្មវិធី សិក្សា ដែលបានដាក់ដោយក្រសួងអប់រំ ដោយគាត់បន្ថែមនូវ ចំណេះ ក៏ដូចជា ជំនាញ ឬក៏បំណិនផ្សេងទៀតដែលជា បំណិន សិក្សា ដែលជាតម្រូវការ នៅក្នុងការបណ្តុះបណ្តាលសិស្សា នុ សិស្សនេះអាចមានចំណេះដឹងខ្ពង់ខ្ពស់នៅក្នុងផ្នែកវិទ្យាសាស្រ្ត ដែលអាចធ្វើការងារជាក្រុម ។ដោះស្រាយបញ្ហា ក៏ដូចជាការ ប្រើ ប្រាស់ប្រព័ន្ធឌីជីថល នៅក្នុងកន្លែងរៀនផងដែរ ។

ចំណុច១.ទៀតពាក់ព័ន្ធទៅនឹងការកែលំអសាលារៀននេះផងដែរនៅក្នុងឆ្នាំ២០២៣នេះ ក្រសួងអប់រំយុវជន និងកីឡាបាន ផ្សព្វផ្សាយ និងប្រើប្រាស់នូវស្តង់ដាសាលារៀនគំរូ ដែលនឹង ជំរុញ សាលារៀននានានៅទូទាំងប្រទេស ដោយចាប់ផ្តើមជា បណ្តើរៗ នៅក្នុងការជំរុញឱ្យសាលារៀននោះ សម្រេចឱ្យបាន នូវ ស្តង់ដា ដែលនឹងជាការចូលរួមដ៏សំខាន់នៅក្នុង ការអភិវឌ្ឍ សាលារៀន ដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវចំណេះ ដឹងពេញលេញ និងមានគុណភាពនៅក្នុងការអប់រំនេះ ។

លោកជំទាវបន្តថា ការកែលំអនៅក្នុងការប្រឡងកន្លងមកនេះ ក៏ជាការចូលរួមមួយដ៏សំខាន់ដែរពីព្រោះការប្រឡងគឺជារង្វាយតម្លៃ មួយនៅក្នុងការបញ្ជាក់ ក៏ដូចជាវាស់វែងសមត្ថភាព សិក្សា របស់សិស្សានុវិស្សា ហើយរង្វាយតម្លៃនេះ គឺបានធ្វើឡើង ប្រកប ដោយ គោលការណ៍ អ្នកចេះគឺជាប់ ហើយនៅក្នុងន័យ នេះ ក៏បានជំរុញដល់សិស្សានុសិស្សនៅក្នុងការចូលរួម ខិតខំ ប្រឹងប្រែងសិក្សារៀនសូត្រផងដែរ។

ក្នុងនាមក្រសួងអប់រំយុវជន និងកីឡា លោកជំទាវបញ្ជាក់ថា គុណភាព នៃការអប់រំ គឺអាចប្រព្រឹត្តទៅបាន ដោយមានការ ចូល រួមពីគ្រប់ភាគីពាក់ព័ន្ធ នៅក្នុងនោះរួមមាន ទាំងរាជរដ្ឋា ភិបាល ក្រសួងអប់រំយុវជនអប់រំ យុវជន និងកីឡា គ្រឹះស្ថាន សិក្សា សាលារៀន លោកគ្រូ អ្នកគ្រូ សហគមន៍ អាណា ព្យាបាល និងជាពិសេសសាមីខ្លួនតែម្តងនោះគឺជា កត្តាសំខាន់ និងចាំបាច់ ដើម្បីធានាឱ្យបាននូវគុណភាពអប់រំ។

សូមជម្រាបថា ក្នុងឱកាសជួបសំណេះសំណាល ជាមួយ សិស្ស និទ្ទេស A ចំនួន ១ ៦៩១ នាក់កាលពីពេលថ្មីៗ កន្លងទៅ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបាន លើក ឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើ ការអប់រំ និងការបង្កើតធនធានមនុស្សជាគោលនយោបាយ អាទិភាព និងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ជាក់ស្តែងការធ្វើកំណែ ទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់តាំង ពីឆ្នាំ២០១៤ រហូតដល់ពេលនេះ ចំនួនសិស្សប្រឡងជាប់ និទ្ទេស A មានការកើនឡើងជាលំដាប់ក្រោមទិសស្លោក “អ្នកចេះ គឺជាប់” ៕

អត្ថបទ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner