រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លើកទឹកចិត្តដល់អ្នកសារព័ត៌មានប្រសិនរកឃើញភាពមិនប្រក្រតី

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានប្រកាសថា ប្រសិនបងប្អូន អ្នកសារព័ត៌មានរក ឃើញព័ត៌មាន រកឃើញភាពមិនប្រក្រតី ឬកំហុសនៅក្នុងការ អនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅ តាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាព មិនប្រក្រតីនៅ តាមតុលាការសុំមេត្តាភ្ជាប់ព័ត៌មាននេះមកខាងលេខាធិការ ដ្ឋាន យើងខ្ញុំនឹងចាត់ការនូវព័ត៌មាននេះ។

មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការដាក់ចេញយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ កាលពីពេលថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាន បញ្ជាក់ ថា ប្រសិនបើយើងខ្ញុំមិនចាត់ការ បងប្អូនអាចធ្វើការ ដាក់ ការទទួលខុសត្រូវ ឬក៏លើកឡើងអំពីបញ្ហានេះ ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កើត រិទ្ធ បានបន្ថែមថា ប្រសិន បើមានព័ត៌មាននេះ អ្នកបំផ្លាញយុទ្ធនាការ គឺជាត្រីងៀត ឆ្លៀតពង ដើម្បីផលប្រយោជន៍ខ្លួនឯង ។សូមមេត្តាភ្ជាប់ ព័ត៌មាន នេះមកឱ្យយើងខ្ញុំ ។យើងខ្ញុំនឹងទទួលចាត់ការ ប្រសិនបើយើងខ្ញុំមិនចាត់ការ យើងខ្ញុំសុខចិត្តទួលខុស ត្រូវ លើបញ្ហានេះ ។

ឯកឧត្តម កើត រិទ្ធ ដែលជាប្រធានគណៈបញ្ជាការដឹក នាំ យុទ្ធនា ការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី នៅតាម តុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅ តាម តុលាការផងបានបន្ថែមថា សារនេះមិនត្រឹមតែផ្តាំទៅដល់ អ្នកសារព័ត៌មាន ឬសារធារណៈជនប៉ុណ្ណោះទេ ក៏ជាសារ ផ្តាំទៅដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងតួអង្គ ពាក់ព័ន្ធទាំងអស់ថា ដាច់ខាត កុំឱ្យសោះ” ត្រីងៀតឆ្លៀតពង” យើងមិនអនុញ្ញាតឱ្យមានស្ថានភាពនេះទេ ហើយអភិក្រម របស់សម្តេចទាំងពីរ គឺយើងប្រកាន់ខ្ជាប់ មិនមែនជាការលេង សើចនោះទេ ហើយប្រសិនបើមានហេតុការណ៍អីកើត ឡើង មិនត្រឹម តែរដ្ឋមន្រ្តីក្រសួងយុត្តិធម៌មួយនោះទេ គឺទាមទារឱ្យ មាន ការទទួលខុសត្រូវ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌គូសរំលេចថា អភិក្រមទាំងពីរ នេះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែននិងអភិក្រមដាក់ ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត អាចនឹងប្រើប្រាស់ ទាំងលើការលះបង់ ទាំងលើការព្យាបាល និងការវៈកាត់តែ ម្តង។ ហេតុដូច្នេះហើយ បានជាគណៈបញ្ជាការត្រូវបាន ប្រគល់ភារកិច្ចមួយទៀតគឺឱ្យត្រួតពិនិត្យគណៈកម្មការទាំងអស់នៅក្រោម យុទ្ធនាការនេះ មិនត្រឹមតែអនុវត្តនៅខាងក្រោម ប៉ុណ្ណោះទេ អ្នកដឹកនាំអនុវត្ត យុទ្ធនាការក៏ត្រូវធ្វើការត្រួតពិនិត្យ ផងដែរ ព្រោះថាអភិក្រមនេះ ត្រូវយកទៅប្រើទាំងអស់ ព្រោះជា អភិក្រមដែលពាក់ព័ន្ធទៅនឹងកិច្ចការកែទម្រង់ផងនិងជាអភិក្រមដែល ពាក់ព័ន្ធទៅនឹងអភិបាលកិច្ចផង៕
អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព ៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner