ឯកឧត្តមបណ្ឌិត សម តារា ជួបអង្គបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥នៅឃុំបន្ទាយក្រាំង
ស្វាយរៀង៖ ឯកឧត្តមបណ្ឌិត សម តារា តំណាងរាស្ត្រមណ្ឌលខេត្ត ស្វាយរៀងបាន ជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ដែលជាអង្គបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភានីតិកាលទី៥ និង អំណោយចែក ដល់ពលរដ្ឋ ដែលមានជីវភាពលំបាកចំនួនបួនគ្រួសារ ព្រមទាំងចុះពិនិត្យមើល ប្រព័ន្ធស្រោចស្រពស្រូវរដូវប្រាំងផងដែរ។
ក្នុងឱកាសសំណេះសំណាលកាលពីថ្ងៃទី១៥ ខែកុម្ភៈឯកឧត្តមបណ្ឌិត បានយកនាំយកការផ្តាំសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាជូនដល់លោក លោកស្រី ដែលអង្គបោះឆ្នោត។ឯកឧត្តមបានរំលឹកដល់អង្គបោះឆ្នោត ទាំង អស់ឱ្យត្រៀមខ្លួនទៅ បោះឆ្នោត នៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ។
ឯកឧត្តមកបណ្ឌិតរំលឹកដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចមូលដ្ឋាន ទាំងអស់ នៅស្រុកកំពង់រោទិ៍ ត្រូវចូលរួមអនុវត្តគោលនយោ បាយ ភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព៕






ដោយ៖នុត នាង