ចាប់ផ្តើមដំណើរការ ខ្សែរថយន្តក្រុងសាធារណៈ ពីគោលដៅវត្តភ្នំ ឆ្ពោះមក សលកវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ
(ភ្នំពេញ)៖ ថ្ងៃទី១ នៃការបញ្ចេញរថយន្តក្រុងសាធារណៈ ដើម្បីដឹកប្រជាពលរដ្ឋចេញពីចំណតគោលដៅវត្តភ្នំតាមតម្រាយផ្លូវឆ្ពោះទៅកាន់ចំណត សកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ ដែលមានទីតាំងនៅក្នុងមូលដ្ឋានសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញបានបញ្ជាក់ថា ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងមានការដឹកផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឱ្យរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញរៀបចំនៅតម្រាយខ្សែរត់ដើម្បីសម្រួលដល់និស្សិតដែលកំពុងសិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ទីតាំងបូរី ប៉េង ហួត បឹងស្នោរអាចទទួលបាននៅសេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញនេះធ្វើដំណើរបាន ហើយក្នុងនោះដែលអាជ្ញាធរបានប្រើប្រាសតម្រាយផ្លូវចំនួន ២ខ្សែសំខាន់ៗ ដោយខ្សែទី១តភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ចូលតំបន់បូរីប៉េងហួត ឆ្លងកាត់ចូលទៅសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ រួចត្រឡប់ទៅវិញ ប្រើប្រាស់ផ្លូវតំណរភ្ជាប់នៅក្នុងតំបន់អភិវឌ្ឍន៍កោះនរានិងកោះពេជ្រ ឆ្ពោះទៅកាន់ផ្លូវព្រះមុនីវង្សរហូតឈានទៅចំណតចុងក្រោយម្តុំសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវត្តភ្នំ ចំណែកខ្សែទី២ តភ្ជាប់ពីចំណតរថយន្តក្រុង គួចកាណុង តាមបណ្តោយផ្លូវព្រះមុនីរ៉េតរហូតដល់តំបន់អភិវឌ្ឍន៍កោះពេជ្រ និងកោះនរា ឆ្លងចូលតាមផ្លូវក្នុងបូរីប៉េង ហួត បឹងស្នោរឈានទៅកាន់សកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវវិញ ហើយសម្រាប់ការប្រើប្រាស់រថយន្តក្រុងមានពីរវេន ដោយវេនទី១ចាប់ផ្តើមម៉ោង៥កន្លះព្រឹកក្នុងរយៈ ១៥នាទីចេញរថយន្ត ១គ្រឿង និងវេនទី២ ពីថ្ងៃរសៀលរហូតដល់ ៨កន្លះយប់ ។ លោកបានបញ្ជាក់បន្ថែមតម្រាយផ្លូវ ២ខ្សែខាងលើនេះគឺអាចសម្រួលច្រើនដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរជាពិសេសសិស្សនិស្សិតដែលសិក្សានៅក្នុងសកលវិទ្យាល័យជាតិគ្រប់គ្រងអាចប្រើរថយន្តក្រុងសាធារណៈ។

ជាមួយនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានសម្តែងនៅក្តីរីករាយសប្បាយចិត្តនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសបើកនៅតម្រាយផ្លូវរថយន្តក្រុងសម្រាប់ជាផលប្រយោជន៍ដល់ប្រជាជននៅក្នុងរាជធានីភ្នំពេញជាក៏ដូចជាសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវដែលមានសាស្ត្រចារ្យ សិស្សនិស្សិត មករៀនមានសេវាពេញលេញនិងអរគុណដល់សម្តេចធិបតីដែលបានយកទុកដាក់ដល់យុវជន និស្សិត សាស្ត្រចារ្យលោកគ្រូ អ្នកគ្រូបុគ្គលិក ក៏ដូចប្រជាពលរដ្ឋអាចធ្វើដំណើរតាមតម្រាយផ្លូវទាំងនេះបាន។
និស្សិតដែលសិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រងបានសម្តែងក្តីរីករាយជាខ្លាំងហើយបានលើកថា កន្លងមកពេលធ្វើដំណើរទៅសាលាម្តងៗពួកគេមានការលំបាក ខ្លាចតែជួបគ្រោះថ្នាក់ជាយថាហេតុ ហើយចំណាយថវិកានិងពេលវេលាច្រើន ពេលនេះក្រោយសម្តេចមហាធិបតីផ្តល់នៅសេវារថយន្តក្រុងសាធារណះធ្វើដំណើរមកដល់សកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ ពិតជួយសម្រួលច្រើនណាស់ ដល់ពួកគាត់ ដោយសារជិះរថយន្តក្រុងមិនអស់ប្រាក់ ហើយមានសុវត្ថិភាពនិងអាចមានពេលអានសៀវភៅរំលឹកមេរៀននៅក្នុងរថយន្តពេលកំពុងធ្វើដំណើរតាមផ្លូវបាន ពួកគេពិតជាមានចិត្តសោមនស្សរីករាយយ៉ាងខ្លាំងនិងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាវរធិបតី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ៕


ដោយ ៖ ហេង សម្បត្តិ