ឯកឧត្តម ឌិត ទីណា អញ្ជើញស្តាប់បទបង្ហាញពីវឌ្ឍនភាព នៃការអភិវឌ្ឍ សហគមន៍កសិកម្មទំនើប

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងថ្នាក់ដឹកនាំក្រសួង នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញពីវឌ្ឍនភាព នៃការអភិវឌ្ឍសហគមន៍កសិកម្មទំនើប នៅទីស្តីការក្រសួងកសិកម្ម។

បន្ទាប់ពីបានទទួលស្តាប់បទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាគោលដៅត្រូវជំរុញវឌ្ឍនភាពសហគមន៍កសិកម្មទំនើបនេះ ដោយផ្តោតជាសំខាន់លើគុណភាព និងការផ្គត់ផ្គង់ទៅកាន់ទីផ្សារ ក្នុងកម្រិតទ្រង់ទ្រាយធំ ដូច្នេះត្រូវយកចិត្តទុកដាក់សិក្សា និងរៀបចំផែនការឱ្យបានច្បាស់លាស់ក្នុងខ្សែច្រវាក់ផលិតកម្ម ចាប់តាំងពីការដាំដុះ រហូតដល់ទីផ្សារ ការកំណត់តំបន់សក្តានុពលតាមប្រភេទមុខដំណាំដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ ការកាត់បន្ថយថ្លៃដើម មានតម្លៃបន្ថែមខ្ពស់ ផ្តល់ចំណូលដល់កសិករ មានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា សហគមន៍កសិកម្មទំនើប ត្រូវយកចិត្តទុកដាក់ពិនិត្យឱ្យបានល្អិតល្អន់លើផលិតផលកសិកម្ម ទាំងទិដ្ឋភាពបច្ចេកទេស និងផ្លូវច្បាប់ ដោយត្រូវអនុវត្តតាមស្តង់ដាសុវត្ថិភាព ដើម្បីសុខុមាលភាពអ្នកបរិភោគ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner