ប្រជាពលរដ្ឋក្មេងចាស់ខ្វះខាតក្នុងឃុំជ្រៃបាក់ ខេត្ត កំពង់ ឆ្នាំង ទទួលបានការព្យាបាលនិងថ្នាំសង្កូវពីអង្គការមូលនិធិអប់រំនិងសុខភាពអាស៊ី
អង្គការមូនិធិអង្គការមូលនិធិអប់រំនិងសុខភាពអាស៊ីប្រចាំប្រទេសកម្ពុជា បានសហការជាមួយនិស្សពេទ្យរបស់កម្ពុជាបានចុះចែកថ្នាំនិងព្យាបាលជូនប្រជាពលក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដោយឥតគិតថ្លៃ។
ដោយមើលឃើញពីភាពខ្វះខាត់របស់ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយ៉ាលក្នុងប្រទេសកម្ពុជា អង្គការមូលនិធិអប់រំនិងសុខភាពអាស៊ីប្រចាំប្រទេសកម្ពុជា សហការជាមួយជាមួយនិស្សិតពេទ្យរបស់កម្ពុជាជាង៥០នាក់ចុះពិនិត្យព្យាបាល និងចែកថ្នាំសង្កូវជូនប្រជាពលរដ្ឋក្មេងចាស់ ភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដោយឥតគិតថ្លៃ។

លោក James HA សហស្ថាបនិកអង្គការមូលនិធិអប់រំ និងសុខភាពអាស៊ី និងជានាយកប្រតិបត្តិ ហាងវែនតា World Vision Care បានឲ្យដឹងថា បេសកម្មចុះចែកថ្នាំសង្កូវជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាលក្នុងខេត្ត កំពង់ ឆ្នាំង ដោយឥតគិតថ្លៃនេះ គឺមានរយៈពេល២ថ្ងៃ ក្នុងនោះគឺមានការពិនិត្យសុខភាពភ្នែកជូនកុមារ និងជំងឺទូទៅជូនប្រជាពលរដ្ឋមានដូចជា ជម្ងឺក្រពះ សន្លាក់ ក្អក ផ្តាសសាយ សុខភាពមាត់ធ្មេញ ពិនិត្យភ្នែក ព្រមទាំងកាត់វែនតាចែកជូនដោយឥតគិតថ្លៃ និងចែកជូនថ្នាំសង្កូវផងដែរ។
លោក James HA បានបញ្ជាក់ទៀតថា សកម្មភាពស្ម័មនុស្សធម៌ធ្វើឡើងដោយស្ម័គ្រចិត្តនេះ គឺមានការចូលរួមពីពេទ្យឯកទេសភ្នែកបរទេសម្នាក់ និងជំនួយការ៦នាក់ គ្រូពេទ្យជំនាញនៅក្នុងស្រុក៤នាក់ និងនិស្សិតពេទ្យចំនួន៥០នាក់ ។ លោកថា សកម្មភាពចុះព្យាបាលដោយឥតគិតថ្លៃនេះ អង្គការមូលនិធិអប់រំនិងសុខភាពអាស៊ីបានរៀបចំក្នុងមួយឆ្នាំម្តង សរុបមកដល់ឆ្នាំ២០២៤នេះ គឺបាន១៥លើកហើយ ។ ថ្នាំសង្កូវដែលបាននាំយកមកព្យាបាលនេះ គឺទទួលបានពីការរ៉ៃអង្គាសថវិកា ក៏ដូចជាថ្នាំសង្កូវពីសំណាក់សប្បុរសជននានាពីក្រៅប្រទេស។ស្ថាបនិកអង្គការមូលនិធិអប់រំ និងសុខភាពអាស៊ីរូបនេះ បន្ថែមទៀតថា ការចុះព្យាបាលដោយឥតគិតថ្លៃនេះ បានធ្វើឡើងក្នុងគោលបំណងជួយដល់សុខភាពប្រពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយ៉ាលដែលខ្វះខាតនិងរស់នៅឆ្ងាយពីមន្ទីរពេទ្យនិង មណ្ឌលសុខភាព ឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ ដើម្បីឲ្យក្រុមគ្រួសាររីកចំរើន និងសុខសុភមង្គល ។

លោក ឆយ ធារ៉ា អ្នកសម្របសម្រួល និងជាសមាជិកនៃអង្គការមូលនិធិអប់រំនិងសុខភាពអាស៊ី នៅកម្ពុជាមានប្រសាសន៍ថា កិច្ចការមនុស្សធម៌ខាងលើនេះចង់បង្ហាញពីការស្រលាញ់រាប់អានបងប្អូនដែលគាត់មានជីវភាពខ្វះខាត និងអាចជួយសម្រួលដល់គ្រួសារពួកគាត់អោយទទួលបានសេវកម្មពិនិត្យសុខភាពដោយឥតគិតថ្លៃ។សកម្មភាពសប្បុរសធម៌ចុះព្យាបាលដោយឥតគិតថ្លៃនេះ ជាការចូលរួមចំណែកលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជាផងដែរ។ជាមួយគ្នានេះ លោក ជំនួសមុខអោយក្រុមការងារ សូមអរគុណដល់រាជរដ្ឋាភិបាល ថ្នាក់ខេត្ត ស្រុក ឃុំនិងភូមិដែលបានអនុញ្ញាតនិងគាំទ្រក្នុងកិច្ជការមនុស្សធម៏នេះផងដែរ។ លើសពីនេះផងដែរក៏សូមអរគុណដល់ម្ចាស់ជំនួយ បងប្អូនគ្រូពេទ្យ សិស្សនិស្សិត ដែលបានចំនាយទាំងពេលវេលា និងប្រាក់កាស ក្នុងការជួយឧបត្តម្ភដើម្បីអោយកម្មវិធីនេះបានប្រព្រឹត្តទៅបានយ៉ាងជោគជ័យ៕




អត្ថបទ៖ជាវ ចន្ធូ