តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល និងក្រសួងប្រៃសណីយ៍ និងទូរគមនា គម ន៍ ឯកភាពគ្នាលើការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ

ភ្នំពេញ៖ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល និង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី និងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគ យល់ ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័នទាំងពីរ ប្រមាណ ២០០ នាក់។

អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណង ២ សំខាន់ រួមមាន (១) ដាក់ឱ្យប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង ថ្នាលនិងសេវារដ្ឋាភិបាលឌីជីថល (DGPs) សម្រាប់ប្រើប្រាស់ក្នុងស្ថាប័នតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល និង (២) រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុងតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល។

ពិធីចុះហត្ថលេខាអនុស្សរណៈនេះ បានបង្ហាញឱ្យឃើញអំពីការចូលរួមរបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ដែលជាស្ថាប័នយុត្តិធម៌កំពូល ជាមួយនឹង ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងនាមជា អង្គការ នីតិប្រតិបត្តិ រួមគ្នាជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលក្នុងរំហូរការងារ កាត់ បន្ថយ ភាពស្មុគស្មាញក្នុងការងាររដ្ឋបាលប្រចាំថ្ងៃ ជាពិសេស ផ្តល់ភាពងាយ ស្រួលនិង ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋដែលត្រូវទទួលសេវាយុត្តិធម៌នៅតុលាការកំពូល និង មហាអយ្យការអមតុលាការកំពូល តាមរយៈការប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងការផ្ទៀងផ្ទាត់ឯកសារនានារបស់ស្ថាប័នតុលាការកំពូល និង មហា អយ្យការអមតុលាការកំពូល ព្រមទាំងការប្រើប្រាស់ ថ្នាលនិងសេវារដ្ឋាភិបាលឌីជីថល (DGPs) ផ្សេងទៀតដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់ រាជរដ្ឋា ភិបាល ដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបាន ដាក់ ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការ ប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដារលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារ ថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បាន ឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ លើផ្នែកដំណោះស្រាយ ឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ហើយប្រព័ន្ធសុខាភិបាល ឌីជីថល របស់ព្រះរាជាណាចក្រថៃទទួលបានមេដាយប្រាក់ និងប្រព័ន្ធសំបុត្រកំណើត និងសំបុត្រមរណភាព របស់ប្រទេសសិង្ហបុរីទទួលបានមេដាយសំរឹទ្ធ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner