សត្វរមាសជិត ៥០០ក្បាលត្រូវបានសម្លាប់នៅអាហ្វ្រិកខាងត្បូង

ព្រីតូរីយ៉ា ៖ រដ្ឋាភិបាល ក្នុងថ្ងៃអង្គារ និយាយថា សត្វរមាសជាង ៥០០ក្បាលត្រូវបានសម្លាប់ដោយការបរបាញ់នៅប្រទេសអាហ្វ្រិកខាងត្បូងកាលពីឆ្នាំ២០២៣ កើនឡើង ១១ភាគរយបើធៀបនឹងឆ្នាំ២០២២ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយការជួញដូរស្នែងរមាសខុសច្បាប់ក៏ដោយ។

ក្រសួងបរិស្ថានអាហ្វ្រិកខាងត្បូងបញ្ជាក់ថា សត្វរមាសចំនួន ៤៩៩ក្បាលត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៣ ដែលភាគច្រើននៅក្នុងសួនឧទ្យានគ្រប់គ្រងដោយរដ្ឋ។ ចំណែកសត្វតោដែលត្រូវបានបរបាញ់នៅក្នុងខេត្ត KwaZulu-Natal ភាគខាងកើតវិញ គិតនៅក្នុងឧទ្យាន Hluhluwe-Imfolozi ដែលជាឧទ្យានមានវ័យចំណាស់ជាងគេបំផុតរបស់ទ្វីបអាហ្រ្វិកតែមួយប៉ុណ្ណោះ មានចំនួន ៣០៧ក្បាល។

ពាក់ព័ន្ធនឹងរបាយការណ៍នេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថានអាហ្វ្រិកខាងត្បូង លោកស្រី Barbara Creecy និយាយថា នេះគឺជាការខាតបង់ដ៏ខ្ពស់បំផុត បង្កឡើងពីការបរបាញ់នៅក្នុងខេត្ត KwaZulu-Natal ខណៈដែលក្រុមពហុវិន័យកំពុងបន្តធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីទប់ស្កាត់។ លោកស្រី Creecy បន្ថែមថា ភ្នាក់ងារអនុវត្តច្បាប់ចាប់ខ្លួនជនសង្ស័យបានចំនួន ៤៩នាក់នៅក្នុងខេត្ត KwaZulu-Natal កាលពីឆ្នាំមុន។ នៅទូទាំងប្រទេស អ្នកប្រមាញ់ និងជួញដូរស្នែងរមាសចំនួន ៤៥នាក់ត្រូវបានកាត់ទោសនៅក្នុងតុលាការ។

អាហ្វ្រិកខាងត្បូង ជាប្រទេសមានសត្វរមាសច្រើនជាងគេនៅលើពិភពលោក និងជាចំណុចក្តៅសម្រាប់ការប្រម៉ាញ់ ដែលត្រូវបានជំរុញដោយតម្រូវការពីតំបន់អាស៊ី ដែលស្នែងរមាសត្រូវបានប្រើប្រាស់ធ្វើជាឱសថបុរាណសម្រាប់ការព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាព។ គិតត្រឹមឆ្នាំ២០២៣ អាជ្ញាធរឧទ្យានជាតិតម្រូវឱ្យនិយោជិតថ្មីធ្វើតេស្តឧបករណ៍ចាប់សម្តីភូតកុហក ចំពេលមានការព្រួយបារម្ភថា កម្មករមួយចំនួនទំនងជាលួចឃុបឃិតជាមួយអ្នកប្រមាញ់។

ស្នែងរមាសមានតម្រូវខ្លាំងនៅក្នុងទីផ្សារងងឹត ពីព្រោះតម្លៃរបស់វាខ្ពស់ ដែលអាចធៀបនឹងតម្លៃមាស និងគ្រឿងញៀនកូកាអ៊ីន។ កាលពីខែកញ្ញាឆ្នាំមុន សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ ហៅកាត់ថា (IUCN) បានរាយការណ៍ថា ដោយសារមានកិច្ចខិតខំប្រឹងប្រែងអភិរក្ស ចំនួនសត្វរមាសបានកើនឡើងនៅទូទាំងទ្វីបអាហ្វ្រិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner