សត្វមាន់ក្រិច ឬក្រួចសំពៅ៖ សត្វស្លាបដ៏ពិសេសដែលស្ទើរតែគ្មាននៅក្នុងប្រទេសផ្សេង ក្រៅពីកម្ពុជា

ភ្នំពេញ៖ តើអ្នកដឹងទេថា ហេតុអ្វីបានជា សត្វមាន់ក្រិច ឬ ក្រួចសំពៅ ត្រូវបានគេដាក់ ឈ្មោះតាមវិទ្យាសាស្ត្រថា 𝘈𝘳𝘣𝘰𝘳𝘰𝘱𝘩𝘪𝘭𝘢 𝘤𝘢𝘮𝘣𝘰𝘥𝘪𝘢𝘯𝘢?

‘𝘊𝘢𝘮𝘣𝘰𝘥𝘪𝘢𝘯𝘢’ គឺជាពាក្យសំដៅលើជួរភូមិសាស្ត្រ នៃប្រភេទសត្វ ដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជា។ ហើយ ទើបសត្វស្លាបមួយប្រភេទនេះ ត្រូវបានគេដាក់ឈ្មោះតាម វិទ្យាសាស្រ្តថា ‘𝘈𝘳𝘣𝘰𝘳𝘰𝘱𝘩𝘪𝘭𝘢 𝘤𝘢𝘮𝘣𝘰𝘥𝘪𝘢𝘯𝘢’ ដោយសារតែវាត្រូវបានគេរកឃើញ ភាគច្រើនបំផុតនៅក្នុងព្រៃតំបន់ខ្ពស់ក្នុងប្រទេសកម្ពុជា និងមាននៅមួយផ្នែក តូច នៃប្រទេសថៃ ដោយសារតែមានព្រំប្រទល់ព្រៃឈើរួមគ្នាជាមួយនឹងយើងតែប៉ុណ្ណោះ។

USAID មរតកបៃតងបានឱ្យដឹងថា៖ សត្វមាន់ក្រិច ឬក្រួចសំពៅវាជា សត្វ ដែលមាន ដើម កំណើតនៅតំបន់ជួរភ្នំក្រវាញរបស់យើង ហើយនៅលើភពផែនដីទាំងមូល ចំនួន សរុប របស់ពួកវាស្ទើរតែទាំងអស់ គឺនៅក្នុងប្រទេសកម្ពុជាយើងនេះតែម្តង។ យើងពិតជា មាន មោទនភាពណាស់ ដែលបានធ្វើជាម្ចាស់របស់ បក្សី ដ៏ពិសេសមួយនេះ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner