រដ្ឋបាលជលផលបំភ្លឺជុំវិញការផ្សព្វផ្សាយបណ្តាញសង្គមហ្វេសប៊ុក អំពីការដាក់ របាំងសាច់អួន និង លបនៅក្នុងបឹងទន្លេសាប

ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តី ប្រ កាស ព័ត៌មានមួយ បន្ទាប់ពីបណ្តាញសង្គម Facebook បានផ្សាយអំពីការដាក់របាំង សាច់ អូននិងលបនៅក្នុងបឹងទន្លេសាប។

តាមរយៈការបំភ្លឺនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលជលផលបានបញ្ជាក់ថា ក្នុង គោល បំណង បញ្ជាក់ប្រាប់ដល់សាធារណៈជនឱ្យបានដឹងពីជីវភាពជាក់ស្តែងនៅក្នុងតំបន់-កន្លកបាយក្អែក” ជៀស វាងការយល់ច្រលំ ជាមួយនឹងស្ថានភាពរស់នៅក្នុងតំបន់បឹង ទន្លេ សាប ទាំងមូល និងសកម្មភាពដែលរដ្ឋបាលជលផលបាននិងកំពុងអនុវត្តច្បាប់ ស្តីពីផល ផល ផងដែរ។

ក្នុងសេចក្តីបំភ្លឺនេះ រដ្ឋបាលជលផលបានបញ្ជាក់ដូចខាងក្រោម៖

១. ទីតាំងដែលត្រូវបានថតយកមកផ្សព្វផ្សាយ គឺជាផ្នែកមួយតូចនៃបឹងទន្លេសាបតែ ប៉ុណ្ណោះ ដែលមានឈ្មោះថា “កន្ទុកបាយក្អែក” នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មិនមែនស្ថិតនៅលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវ ដែលត្រីឆ្លងកាត់នោះឡើយ។

២. ទីតាំងនោះជាឆកនិងមានប្រជាពលរដ្ឋ ជាច្រើនពាន់គ្រួសាររស់នៅកកកុញក្បែរទី តាំងនោះ។ នៅពេលទឹកធំក្នុង រដូវវស្សា ការនេសាទដោយប្រើឧបករណ៍ របាំង លប នៅទី នោះមានភាពធំទូលាយនិងស្ថិតនៅដាច់ៗពីគ្នា តែជាប្រពៃណី នៅពេលទឹកស្រក កន្លែង នោះ រួមតូចនាំ ឱ្យការដាក់របាំងលបចាប់ត្រីនៅកៀកៗគ្នា ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់ អាចរកត្រី បានគ្រប់គ្នា ដែលជាប្រភពអាហារនិងសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទោះជា យ៉ាង ណាទំហំក្រឡានិងប្រវែងរបាំងសាច់អួនតែងតែត្រូវបានត្រួតពិនិត្យជារឿយៗ។

៣.ឧបករណ៍នេសាទដែលមានរាងដូចជាព្រួញនោះគឺជាឧបករណ៍នេសាទស្របច្បាប់ ឱ្យតែទំហំក្រឡានិងប្រវែង របាំងសាច់អូនស្របតាមច្បាប់ស្តីពីជលផល។ រដ្ឋបាលជល ផលនិងសមត្ថកិច្ចពាក់ព័ន្ធតែងតែធ្វើការត្រួតពិនិត្យទំហំក្រឡានៃ របាំងសាច់អួន និង កាត់តម្រឹមប្រវែងដែលវែងខុសច្បាប់ជាប្រចាំផងដែរ។ ទោះបីជាពេលខ្លះការថត អាច ឃើញបង្គោលដែល នៅសល់ ប៉ុន្តែរបាំងសាច់អួនផ្នែកខាងក្រោមត្រូវបានកាត់ផ្តាច់ យកចេញរួចហើយ។

៤. មន្ត្រីជលផលធ្វើការយ៉ាងជិតស្និទ្ធជាមួយបងប្អូនសហគមន៍នេសាទ ដោយធ្វើការថ្លឹងថ្លែងពីទិដ្ឋភាពច្បាប់និងរក្សា ភាពបត់បែនដើម្បីប្រយោជន៍សហគមន៍ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅតំបន់នោះអាចមានលទ្ធភាព អាស្រ័យផលនិងទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន។ ប៉ុន្តែដាច់ខាតមិនអនុញ្ញាតឱ្យមានការធ្វើលើសពីប្រវែង និងទំហំក្រឡាដែល ច្បាប់បានកំណត់ ជាពិសេសចំពោះការធ្វើអាជីវកម្មនេសាទទ្រង់ទ្រាយធំដោយខុសច្បាប់។

ជាលទ្ធផលគណៈកម្មការអន្តរ ក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅ បឹងទន្លេសាប បានបង្ក្រាបការប្រើឧបករណ៍របាំងសាច់អួននិង ស្បៃមុងប្រវែង ១ ៦៥០ ៦១៧ម៉ែត្រ លបនិងលូ ១៥ ២២៩គ្រឿង ឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់ ១ ៤៧៣គ្រឿង អូនអូសទឹកសាប ៥៣វង់ អូនហ៊ុម៣៣វង់ ម៉ាញ់១៤វង់ ឈ្លក់រួមផ្សំភ្លើង ១២៧គ្រឿង និងឈិប យន្ត២៣គ្រឿង៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner