រដ្ឋបាលខេត្តកំពង់ធំ៖ ទីក្រុងស្អាតត្រូវផ្ដើមចេញពីយើងទាំងអស់គ្នា
កំពង់ធំ៖ទីក្រុងស្អាតត្រូវផ្ដើមចេញពីយើងទាំងអស់គ្នា។នេះជាការ លើកឡើងរបស់លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំក្នុង កម្មវិធី បញ្ជ្រាបការយល់ដឹងនិងការសម្អាតទីក្រុងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ១២ ឆ្នាំ ២០២៤ ក្រោមប្រធានបទ ” ទីក្រុង ស្អាត ដើម្បីទេសចរណ៍”។
ក្នុងពិធីដែលប្រារព្ធនាសប្តាហ៍នេះលោកអភិបាលរងខេត្តបានបន្តថា ក្រុងស្ទឹងសែនទទួលបានចំណាត់ថ្នាក់រំដួល២ទង ។ជា ក្រុង មួយ ទទួលបានការកោតសរសើរជាទីក្រុងស្អាតនិងមានបរិស្ថានល្អ ក៏ប៉ុន្តែ ទីក្រុងដែលស្អាតល្អជាងនេះ គឺជាចំណាត់ថ្នាក់ រំដួល៣ទង ដែលយើង ទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងដើម្បីប្រែក្លាយទៅជាក្រុងគំរូ។
លោកបន្តថាយើងមានទីលានចាក់សំរាមមានទំហំជាង២០ហិកតា នៅភូមិត្រពាំងឬស្សី,ឃុំត្រពាំងឬស្សីជាក ន្លែងទុកដាក់ សំរាមមាន លក្ខណៈស្តង់ដារ។ដូចនេះរាល់ សំរាម ទាំងអស់ត្រូវយកទៅរក្សា ទុកនៅទីលាននោះ។ក្រុងស្ទឹងសែនក៏ទទួលបានហិរញ្ញប្បទានពី ធនាគារ អភិវឌ្ឍន៍អា ស៊ី ចំនួន១០លានដុល្លារដើម្បីអភិវឌ្ឍន៍ ប្រព័ន្ធ ទឹកកខ្វក់ ។
លោកបានបន្ថែមជាចុងក្រោយថាមានតែការចូលរួមទាំងអស់គ្នាទេទើបធ្វើឱ្យក្រុងស្ទឹងសែនក្លាយទៅជាទីក្រុងស្អាតទទួលបានចំណាត់ថ្នាក់ល្អ។លោកបានរំលឹកដល់ មន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ត្រូវតែចូល រួមសំអាតទីក្រុង ទៅតាមមុខព្រួញដែលរដ្ឋបាល ក្រុងបានដាក់ផែនការ ជូន ហើយត្រូវនិយាយថា”ទីក្រុងនិងភាពស្អាត”៕
អត្ថបទនិងរូបភាព៖ប៊ុន រដ្ឋា