ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣
កំពង់ធំ៖ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង លោក ញឹក បានខេង អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃព្រហស្បតិ៍ទី៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ សាមញ្ញ លើក ទី៥៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី៣ដោយមានការ អញ្ជើញ ចូលរួម ពីសំណាក់សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព រដ្ឋបាលស្រុក ឃុំ សង្កាត់ ចំណុះរដ្ឋបាលខេត្ត។
កិច្ចប្រជុំបានពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៥៦ របស់ក្រុមប្រឹក្សាខេត្ត.ពិនិត្យ និងអនុម័ត របាយការណ៍ ប្រចាំខែ កុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។
ក្នុងឱកាសនេះឯកឧត្តម ឈុន ឈន់ បានបញ្ជាក់ថា តាមរយៈកិច្ច ប្រជុំ បានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីល ធម៌ វិជ្ជាជីវៈ ពីសមាជិក សមាជិកា លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាព ពាក់ព័ន្ធ ទាំងអស់។ឯកឧត្តម បានកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីជំនាញដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសការរៀបចំផ្សារឱ្យមាន សោភណភាព មានរបៀបរៀបរយ ព្រមទាំងមានការទុកដាក់សំរាម ការប្រមូលសំរាម និងដឹកជញ្ជូន សំរាមក្នុងស្ទឹងសែន បានឆាប់រហ័ស និងទាន់ពេលវេលា៕
អត្ថបទនិងរូបភាព៖ ប៊ុន រដ្ឋា