រុស្ស៊ីចូលរួមជាមួយអាមេរិក ក្នុងច្បាប់នេសាទពិភពលោក

បរទេស៖ រុស្ស៊ីបានផ្តល់សច្ចាប័នចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ WTO ស្តីពីការហារឃាត់ការឧបត្ថម្ភធន លើការនេសាទ ហើយសមាជិកដែលបានឯកភាព រួមមានទាំងសហរដ្ឋអាមេរិកផងដែរ។

ប្រទេសដែលបានផ្តល់សច្ចាប័នលើច្បាប់មួយនេះ មានប្រមាណ ជាង៧០ប្រទេសមកហើយ រួមមានទាំងប្រទេសចិន គិតត្រឹមថ្ងៃទី១៨ ខែមីនា។

លោកស្រី Ngozi Okonjo-Iweala អគ្គនាយិកាអង្គការរបស់ WTO បាននិយាយថា «ការទទួលយកជាផ្លូវការរបស់រុស្ស៊ី បង្ហាញពីភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តចំពោះនិរន្តរភាពនៃមហាសមុទ្រ»។ លោកស្រីបានបន្តថា កិច្ចព្រមព្រៀងដ៏សំខាន់នេះ កាន់តែខិតជិតដល់ការចូលជាធរមានហើយ។

លោកស្រីក៏បានជំរុញឱ្យសមាជិកដទៃរបស់ WTO បន្តចូលរួមផ្តល់សច្ចាប័ន។ ច្បាប់នេះអាចចូលជាធរមានបាន ចាំបាច់ត្រូវការការអនុម័តជាផ្លូវការ ក្នុងចំណោមពីរភាគបី នៃសមាជិកសរុបរបស់ WTO ឬស្មើនឹង ១១០ប្រទេស។ រហូតមកដល់ពេលនេះ ទើបតែមាន ៧២ប្រទេសប៉ុណ្ណោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner