ធនាគារជាតិប្រកាសប្តូរប្រាក់រៀល ចាស់ ទក់ រហែក ចាប់ពីថ្ងៃពុធនេះ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានប្រកាសថា សាធារណជន អាច អញ្ជើញមកប្ដូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិត កម្រៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស នៅក្នុង អំឡុង ពេលយុទ្ធនាការ “ស្រឡាញ់ប្រាក់រៀល”ចាប់ពីថ្ងៃទី២០-២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៧:៣០ នាទីព្រឹកដល់ម៉ោង ៣:០០ នាទី រសៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងនៅថ្ងៃអង្គារទី១៩ ខែមីនា។

សេចក្តីជូនដំណឹងដដែលបន្ថែមថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុជាតិ ធនាគារជាតិនៃកម្ពុជា ទទួលប្តូរក្រដាសប្រាក់ រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា ជូនសាធារណជន នៅគ្រប់សាខាធនាគារ ជាតិនៃកម្ពុជា រាជធានី-ខេត្ត ចាប់ពីម៉ោង ៧:៣០ នាទី ដល់ម៉ោង ១១:០០ នាទី រៀងរាល់ថ្ងៃធ្វើការ ទោះជាមិននៅក្នុងអំឡុងពេល យុទ្ធនាការប្តូរប្រាក់រៀលក៏ដោយ។

ធនាគារជាតិនៃកម្ពុជាបានឆ្លៀតបញ្ចេញសារអំពាវនាវតាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួនថា សូមចូលរួមចំណែក ប្រើប្រាស់ប្រាក់រៀល ឱ្យ កាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner