កំពុងឈរលក់ថ្នាំញៀន ត្រូវសមត្ថកិច្ចចុះល្បាតតាមផ្លូវចាប់វាយខ្នោះ២នាក់
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៨ម៉៣០នាទីថ្ងៃ ច័ន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុច វាលខ្សាច់ជាប់សំណង់មិនរៀបរយផ្លូវ៦០ម៉ែត្រក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានឲ្យដឹងថា ជនសង្ស័យចំនួន ០២នាក់ រួមមាន៖ ទី១/ ឈ្មោះ សេង លីណា ភេទ ប្រុសអាយុ ២០ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ
និង២/ ឈ្មោះ ដួង ច័ន្ទតារា ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខT០៦ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលេី ខណ្ឌ មានជ័យ ។
លោកនាយប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី បានឲ្យដឹងទៀតថា ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦ម៉៣០នាទីកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលចាក់អង្រែលេី បានចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុច កេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យចំនួន ០២នាក់ កំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន ១៦ កញ្ចប់ថង់តូច ។ វត្ថុតាងដកហូត មាន៖ ក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់ថង់ធំ ។
បច្ចុប្បន្ននេះ ជនសង្ស័យ ១/ ឈ្មោះ សេង លីណា ២/ ឈ្មោះ ដួង ច័ន្ទតារា ត្រូវបានបញ្ជូនមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី

