ហាងខារ៉ាអូខេ (ឡាស៍ និងចេ ) ចំនួន២កន្លែង ត្រូវអាជ្ញាធរខណ្ខចំការមន ចុះត្រួតពិនិត្យ និងបិទជាបណ្ដោះអាសន្ន
ភ្នំពេញ៖ កាលពីវេលាម៉ោង២១ និង២០នាទីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ខចំការមន កម្លាំងនគរបាលខណ្ឌចំការមន កម្លាំងកងរាជអាវុធខណ្ឌចំការមន និងកម្លាំងសាលាសង្កាត់ផ្សារដើមថ្កូវ ដឹកនាំដោយលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឧចំការមន រាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ ហាងខារ៉ាអូខេ ចេ ដែលមានទីតាំងស្ថិតនៅអគារលេខ៣០ ផ្លូវលេខ៤៨៨ ក្រុមទី២៤ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃើញថា ទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេដោយមានភ្ញៀវប្រុសៗចំនួន៦៥នាក់ប្រុស នារីបំរើ ចំនួន២០៩នាក់បុគ្គលឹក ចំនួន៩០ នាក់ស្រី៧០ នាក់ ។
បន្ទាប់មកក្រុមការងារបានសម្រេច និងណែនាំឲ្យម្ចាស់អាជីវកម្ម ផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ឲ្យក្លែងកាយអាជីវកម្មខារ៉ាអូខេ ជាភោជនីយដ្ឋានវិញ ដោយមានលិខិតអនុញ្ញាតិពីសាលារាជធានីភ្នំពេញ ។ នៅក្នុងការចុះត្រួតពិនិត្យ និងណែនាំ បានបញ្ចប់នៅវេលាម៉ោង ២១ និង៤០នាទី។ បន្ទាប់មកទៀតក្រុមការងារចម្រុះ បានចុះទៅត្រួតពិនិត្យ ហាងខារ៉ាអូខេឡាស៍ ដែលមានទីតាំងលេខ ១៧ ផ្លូវ ៤៨៨ ក្រុម ២៤ ភូមិ ៣ សង្កាត់ផ្សារដើមថ្កូវ ឃើញថាទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេដោយមានភ្ញៀវ ចំនួន ៦៤នាក់ប្រុស នារីបំរើ ចំនួន ១០០នាក់ បុគ្គលិកចំនួន ៣៥នាក់ ស្រី២០នាក់ ។
ក្រោយមកក្រុមការងារជំនាញបានសម្រេច និងណែនាំម្ចាស់អាជីវកម្ម ផ្អាកជាបណ្ដោះអាសន្ន ឲ្យក្លែងកាយអាជីវកម្មខារ៉ាអូខេ ជាភោជនីយដ្ឋានវិញ ដោយមានលិខិតអនុញ្ញាតិពីសាលារាជធានីភ្នំពេញ ៕ ដោយ៖ ភារ៉ា និងប៊ុនធី







