ជនជាតិចិនម្នាក់ បានធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិ ជនជាតិខ្មែរ ត្រូវជាប់ខ្នោះសមត្ថកិច្ច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង០០ និង៥០នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចមុខផ្ទះជួលលេខ៤០ ផ្លូវ១០០៧ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លូនមាន ឈ្មោះ WU WEI ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅផ្ទះជួលលេខ១A ផ្លូវ៦៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខG51723461 (គ្មានសរធាតុញៀន) បានធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះ សាម សៀកមួយ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤០ ផ្លូវ១០០៧ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារបន្សល់គ្មាន។

បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner