ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលមានជម្ងឺកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះចំនួន ០២នាក់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង:ដោយការយកចិត្តទុកដាក់ចំពោះមន្ត្រីនគរបាលក្រោមឱវាត  នៅរសៀលថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស  ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ  នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង  អញ្ជើញចុះសួរសុខទុក្ខមន្ត្រីនគរបាលដែលមានជម្ងឺកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះចំនួន ០២នាក់៖
១-  លោកវរសេនីយ៍ទោ បួរ សាវ៉ាត នាយរងការិយាល័យសរុបផែនការ  នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយបានឧបត្ថម្ភថវិកាសរុបចំនួន  ៣,៦៧០,០០០៛  និងគ្រឿងបរិភោគមួយចំនួនទៀត ។

២- លោកវរសេនីយ៍ត្រី ឃ្លោក ស្រឿង នាយផ្នែក ការិយា
ល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្នុងនោះបានឧបត្ថម្ភជាថវិកាសរុបចំនួន ២,០០០,០០០  ៛ និងគ្រឿបរិភោគមួយចំនួនទៀតផងដែរ  ។ គឹម សៀន

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner