អាមេរិកនិងចិនពន្យារពេលតំឡើងពន្ធគ្នា រយៈពេល៩០ថ្ងៃ

បរទេស៖ អាមេរិក និងចិន បានឯកភាពពន្យារពេល​តំឡើងពន្ធគយលើទំនិញគ្នា ទៅវិញទៅមក រយៈពេល៩០ថ្ងៃ បន្ថែមទៀត គិតចាប់ពីថ្ងៃចន្ទ នេះបើយោងតាមបទបញ្ជាប្រតិបត្តិ ដែលត្រូវបានចុះហត្ថលេខា ដោយប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី១១ ខែសីហា។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN បានឲ្យដឹងថា សេចក្តីថ្លែងការណ៍រួមគ្នាថ្មីនេះ គឺផ្អែកលើការចរចាទ្វេភាគី ដែលបានធ្វើឡើង ក្នុងប្រទេសស៊ុយអែត កាលពីខែមុន។ បន្ទាប់ពីចុះហត្ថលេខារួច លោក Trump បាននិយាយថា នេះជាដំណោះស្រាយយ៉ាងល្អ ហើយ អះអាងថា លោកមានទំនាក់ទំនងល្អណាស់ ជាមួយប្រធានាធិបតីចិន លោក Xi Jinping។

ផ្អែកតាមកិច្ចព្រមព្រៀងថ្មីនេះ អាមេរិកនឹងរក្សាពន្ធរបស់ខ្លួន លើការនាំចូលពីចិនត្រឹមអត្រា ៣០% រីឯចិននឹងរក្សាពន្ធ ១០% លើទំនិញនាំចូលពីអាមេរិក។
នេះគឺជាកិច្ចព្រមព្រៀង ដែលធ្លាប់បានស្រុះស្រួលគ្នា កាលពីថ្ងៃទី១២ ខែឧសភា ដោយបានទម្លាក់ចុះយ៉ាងគំហុក ពីគម្រោងការអនុវត្តពន្ធ ១៤៥% របស់អាមេរិក លើទំនិញចិន ហើយចិនចង់អនុវត្តពន្ធ ១២៥% លើទំនិញអាមេរិក ជាការសងសឹកវិញ៕

ប្រភពពី CNN ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner