ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានចុះសិក្សាស្វែងយល់អំពីការតាំងទីលំនៅ ការប្រកបរបរកសិកម្ម
ខេត្តកំពង់ឆ្នាំងះនៅព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នេះឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាប្រធានគម្រោង LASED II ខេត្តកំពង់ឆ្នាំង រួមដំណេីរដោយលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ទីប្រឹក្សាប្រតិបត្តិ ទីប្រឹក្សាបច្ចេកទេសគម្រោង LASED II ប្រចាំខេត្ត បានចុះសិក្សាស្វែងយល់អំពីការតាំងទីលំនៅ ការប្រកបរបរកសិកម្ម
(ចិញ្ចឹមសត្វ ដាំដំណាំ) របស់សប្បទានិក នៅភូមិសំបុក្រក្រៀល ចុះពិនិត្យសំណង់អាគារសិក្សានៅភូមិខ្សាច់ស និងស្តាប់របាយការណ៍វឌ្ឍនភាពនៃការការសាងសង់ និងជួសជុលផ្លូវលំក្រាលគ្រួសក្រហមក្នុងតំបន់សម្បទាន
ទាំង ៤ តំបន់។
ក្នុងពេលជួបសំណេះសំណាលនោះ ឯកឧត្តម អម សុភា បានលេីកឡេីងនូវចំណុចសំខាន់ៗដូចខាងក្រោម៖
សូមអាជ្ញាធរភូមិ បងប្អូនសប្បទាននិកដែមានមុខនៅទីនេះជួយផ្សព្វផ្សាយដល់សប្បទាននិកទាំងអស់មកតាំងទីលំនៅអចិន្ត្រៃយ៍ និងប្រេីប្រាស់ដីដែលបានបែងចែកឲ្យអស់លទ្ធភាព។
អាជ្ញាធរភូមិ ឃុំ ស្រុកត្រូវរិះរកគ្រប់មធ្យោបាយដោះស្រាយឲ្យបាននូវការទន្រ្ទានកាន់កាប់ដីរដ្ឋ។
កោះអញ្ជេីញក្រុមហ៊ុនសាងសង់អាគារសិក្សាមកពិភាក្សាគ្នា ដេីម្បីផ្តល់មតិជូនក្រុមហ៊ុនឲ្យកែតម្រូវនូវចំណុចខ្វះខាត។
ត្រូវពិភាក្សាជាមួយថ្នាក់ជាតិចំពោះអាគារសិក្សាអាចសុំប្រេីប្រាស់មុនប្រគល់ទទួលផ្លូវការបានទេ?
សំណូមពរឲ្យក្រុមហ៊ុនទទួលការសាងសង់ ជួសជុលផ្លូវពន្លឿនការងារ ៕