ស្លាប់មនុស្ស ១៩នាក់ អំឡុងការសម្លាប់រង្គាល នៅហុងឌូរ៉ាស

តេហ្គូស៊ីហ្គាល់ប៉ា ៖ មនុស្ស យ៉ាងតិច ១៩នាក់បានស្លាប់ អំឡុងការសម្លាប់រង្គាល នៅឯកសិដ្ឋានដូងមួយកន្លែង នាភាគខាងជើង ប្រទេសហុងឌូរ៉ាស កាលពីថ្ងៃព្រហស្បតិ៍។

អាជ្ញាធរបាននិយាយថា ហេតុការណ៍នេះកើតឡើង ស្របពេលប្រទេសស្ថិតនៅក្នុងតំបន់អាមេរិកកណ្តាលមួយនេះកំពុងរៀបចំ កម្លាំងយោធា ត្រៀមទប់ទល់នឹងក្រុមទំនើង។ ប្រភពបន្តថា កន្លែងកើតហេតុ គឺជាទីតាំងដែលក្រុមក្មេងទំនើងជាគូប្រជែងនឹងគ្នា បានប្រយុទ្ធដណ្តើមការគ្រប់គ្រងចម្ការ និង ផ្លូវសម្រាប់ការជួញដូរគ្រឿងញៀន។

ប្រធានាធិបតីថ្មីរបស់ប្រទេសហុងឌូរ៉ាស លោក Nasry Asfura បានប្តេជ្ញាថា នឹងធ្វើការជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងគំនិតផ្តួចផ្តើមរបស់លោក លើការបង្ក្រាបឧក្រិដ្ឋកម្ម នៅតំបន់អាមេរិកឡាទីន។

មន្ត្រីតំបន់បានប្រាប់ AFP តាមទូរស័ព្ទថា កសិករដែលត្រូវបានសម្លាប់ នៅក្នុងជ្រលងភ្នំ Aguan ត្រូវបានជួល ដោយក្រុមប្រដាប់អាវុធ ដែលគ្រប់គ្រងចម្ការ។
មេដឹកនាំ ដែលសុំមិនបញ្ចេញឈ្មោះ ដោយហេតុផលសន្តិសុខ បាននិយាយថា មានការការគំរាមកំហែង ជាញឹកញាប់ ពីក្រុមប្រដាប់អាវុធ នៅទីនោះ។

នៅក្នុងឧប្បត្តិហេតុ ដាច់ដោយឡែកមួយទៀត កាលពីថ្ងៃព្រហស្បតិ៍ នៅជិតព្រំដែនជាមួយប្រទេសហ្គាតេម៉ាឡា, មន្ត្រីបួននាក់ និងជនស៊ីវិលម្នាក់បានស្លាប់ បន្ទាប់ពីការបាញ់ប្រហារមួយបានកើតឡើង នៅពេលដែលក្រុមប្រឆាំងក្រុមឧទ្ទាមព្យាយាមចូលទៅក្នុងផ្ទះ ជាកម្មសិទ្ធិរបស់ក្រុមជួញដូរគ្រឿងញៀន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner