អ៊ីរ៉ង់ ថា មានដំណើរការលើច្រើនចំណុច ក្នុងការចរចាជាមួយអាមេរិក

តេហេរ៉ង់ ៖ អ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃអង្គារថា មានដំណើរការ លើចំណុចជាច្រើន ក្នុងពេលចរចា ជាមួយអាមេរិក ប៉ុន្តែ កិច្ចព្រមព្រៀងផ្លូវការ នឹងមិនខិតជិតមកដល់ នោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei មានប្រសាសន៍ថា ទីក្រុងតេហេរ៉ង់ និង ទីក្រុងវ៉ាស៊ីនតោនបានឈានដល់ការយោគយល់គ្នា លើបញ្ហាជាច្រើន ក្នុងការផ្លាស់ប្តូរ ជុំវិញកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែ ព្រមានថា កិច្ចព្រមព្រៀងស្ថាពរ មិនទាន់ជិតមកដល់នោះទេ។

ការលើកឡើងនេះ ចំពេលដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បញ្ជាក់បន្ថែមថា «កិច្ចពិភាក្សាកំពុងបន្ត ក្នុងល្បឿនយ៉ាងលឿន ជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់» ។

លោក ដូណាល់ ត្រាំ អះអាងថា កិច្ចចរចាជាមួយ អ៊ីរ៉ង់ កំពុងដំណើរការយ៉ាងលឿន បើទោះបីជាមានការគំរាមកំហែង ដល់ការពង្រីកសង្រ្គាម ក្រោយការផ្ទុះអាវុធដាក់គ្នា ជាថ្មី ក៏ដោយ។

បើតាម CNA, សប្តាហ៍នៃការចរចា ដោយប្រយោល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ , ការគំរាមកំហែង និងការវាយប្រហារតាមអាកាសបានបរាជ័យ ក្នុងការបញ្ចប់សង្គ្រាម ឬ បើកច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនដ៏សំខាន់ សម្រាប់ឈូងសមុទ្រពែក្ស។

ជម្លោះនៅមជ្ឈិមបូព៌ានេះ បានចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហាររួមគ្នា លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ៕

ប្រភព៖ CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner