ហ្វីលីពីន រញ្ជួយដី ជាង១,០០០ទៀត បន្ទាប់ពីកើតមានកម្រិត ៧.៨រ៉ិចទ័រ

ម៉ានីល ៖ ការរញ្ជួយដីជាង ១,០០០លើក ត្រូវបានកត់ត្រាបន្ថែមទៀត នៅក្នុងប្រទេសហ្វីលីពីន ពោលគឺបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង កម្រិត ៧.៨ រ៉ិចទ័រ ។

យោងតាមក្រុមមន្ត្រី តាមដានការរញ្ជួយដី, គិតចាប់ពីថ្ងៃទី ៨ ខែមិថុនា ដល់ ព្រឹក ថ្ងៃទី ៩ ខែមិថុនា, ចំនួនរញ្ជួយដី ១,១០០លើក ត្រូវបានកត់ត្រា។

វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន ហៅកាត់ Phivolcs បាននិយាយថា ការរញ្ជួយដីមានកម្រិត ពី ១.៣ ដល់ ៦.៧ រ៉ិចទ័រ ដែលបង្ហាញពីសកម្មភាពរញ្ជួយជាបន្តបន្ទាប់ នៅជិតប្រភពដើម នៃការរញ្ជួយដី កម្រិត ៧.៨ រ៉ិចទ័រ។

បើតាម the star, ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រ Maasim នៃទីក្រុង Sarangani នៅម៉ោង ជាង៧ព្រឹកថ្ងៃទី៨ ខែមិថុនា ដោយបង្កជារលកយក្សស៊ូណាមិ និងបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងឧបករណ៍ទំនាក់ទំនង នៅទូទាំងផ្នែកខ្លះ នៃកោះមីនដាណាវ។

សារព័ត៌មាន AFP បានដកស្រង់ប្រភពពី យោងតាមអាជ្ញាធរ បានឱ្យដឹងថា ការរញ្ជួយនេះ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ចំនួន ៣៥នាក់៕

ប្រភព ៖ AFP, the star ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner