រុស្ស៊ីប្រាប់ពលរដ្ឋខ្លួន កុំធ្វើដំណើរទៅអ៊ីស្រាអែល ចំពេលតានតឹងជាមួយអ៊ីរ៉ង់

ហ៊្សេរុយសាឡិម ៖ ស្ថានទូតរុស្ស៊ី នៅទីក្រុង Tel Aviv កាលពីថ្ងៃច័ន្ទ ណែនាំពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅអ៊ីស្រាអែល ចំពេលមានស្ថានភាពសន្តិសុខកើនឡើង ពោលគឺបន្ទាប់ពី ប្រទេសនេះបានផ្ទុះអាវុធជាមួយអ៊ីរ៉ង់ឡើងវិញ ទោះបីស្ថិតក្នុងបទឈប់បាញ់។

សេចក្តីថ្លែងការណ៍ របស់ស្ថានទូត បានលើកឡើងពី ស្ថានភាពសន្តិសុខកើនឡើងនៅក្នុង និងជុំវិញអ៊ីស្រាអែល ដែលជាហេតុផលសម្រាប់ការព្រមានអំពីការធ្វើដំណើរ និងបានណែនាំពលរដ្ឋរុស្ស៊ី ឱ្យបដិសេធការធ្វើដំណើរ រហូតដល់ស្ថានភាព ត្រូវបានបញ្ជាក់ ជាថ្មី។

បើតាមសេចក្តីថ្លែងការណ៍, ពលរដ្ឋរុស្ស៊ីក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានជំរុញឱ្យរក្សាភាពស្ងប់ស្ងាត់ និងប្រុងប្រយ័ត្ន ដោយប្រកាន់ខ្ជាប់នូវការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ទាក់ទងនឹងវិធានការសន្តិសុខ ។

បើតាម Anadolu, ភាពតានតឹងបានកើនឡើង កាលពីថ្ងៃអាទិត្យ នៅពេលដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែក លើរដ្ឋធានី Beirut របស់ប្រទេសលីបង់ បើទោះបីជាមានបទឈប់បាញ់ ដែលកំពុងបន្ត ដោយជំរុញឱ្យអ៊ីរ៉ង់បាញ់មីស៊ីល នៅភាគខាងជើងអ៊ីស្រាអែល ក្នុងការសងសឹក ហើយអ៊ីស្រាអែល បានឆ្លើយតបជាមួយនឹងរលកនៃការវាយប្រហារ តាមអាកាសជាច្រើន ប្រឆាំងនឹងអ៊ីរ៉ង់៕​

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner