ព្រោះតែរឿងប្រចណ្ឌ! ប្ដីសម្លាប់ប្រពន្ធ រួចចងកសម្លាប់ខ្លួនតាមក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយទៀតហើយបានកើតឡើង ដោយប្តីប្រពន្ធរស់នៅមិនចុះសម្រុង នឹងគ្នា ហើយបុរសជាប្តីប្រចណ្ឌប្រពន្ធខ្លាំងពេក ក៏បានអា-កសម្លាប់ប្រពន្ធ រួចចង់-កសម្លាប់ខ្លួនឯង តាមក្រោយ កាលពីម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៩ នៅផ្ទះជនរងគ្រោះ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះជាប្តីឈ្មោះ លឹម គីមតូ អាយុ៣៤ មុខរបរ   បុគ្គលិកក្រុមហ៊ុនលក់ម្រុំ ចំណែកសពជនរងគ្រោះជាប្រពន្ធឈ្មោះ ផល ហ្គិចស៊ិវ ២៦ឆ្នាំ មុខរបរ  បុគ្គលិគធនាគារ ABA ។ អ្នកទាំង២មានកូនស្រីម្នាក់ អាយុ៣ឆ្នាំ ស្នាក់នៅជាមួយយាយ។

យោង តាមសម្តីបងប្រុសបង្កើតរបស់ជនរងគ្រោះខាងស្រីឈ្មោះ ផល សុងណាត បានឲ្យដឹងថា មុនពេល  រូបគាត់បានចេញពីធ្វើការត្រលប់មកវិញ ពេលមកដល់ផ្ទះគាត់ចាក់សោចូលក្នុងផ្ទះ ក៏ស្រាប់តែប្រទះ ឃើញប្អូនស្រីបានស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។ គាត់បានរត់ចេញមកក្រៅ ហៅអ្នកជិតខាង  ហើយពេលនោះដែរ អ្នកជិតខាងម្នាក់រត់ទៅមើលខាងក្រោយផ្ទះ ក៏ស្រាប់តែឃើញបុរសជាប្តី បាន ចង-កសម្លាប់ខ្លួនផងដែរ។ ពួកគាត់បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅមើលកន្លែង កើតហេតុភ្លាមៗផងដែរ។

បើតាមការរៀបរាប់របស់បងប្អូនជនរងគ្រោះខាងស្រី បានឲ្យដឹងបន្ថែមទៀតថា ប្តីប្រពន្ធនេះ គឺរស់នៅ មិនចុះសម្រុងនឹងគ្នា អស់រយៈពេល៣ខែមកហើយ មូលហេតុដោយសារតែប្តីប្រចណ្ឌប្រពន្ធពេក។តាមជំនាញសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័្ចយ បានបញ្ជាក់ថា ករណីនេះ ពិតជាករណីឃាតកម្ម  និងអត្តឃាត ប្រាកដមែន។ ដោយប្តីបានអារ-កសម្លាប់ប្រពន្ធ រួចហើយចង-ក សម្លាប់ខ្លួនឯង តាមក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner