រថយន្តកុងទីន័រ បត់មិនប្រយ័ត្នទៅប៉ះរថយន្តឡង់គ្រីស័រ បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ
ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័រ ថ្មីស្រឡាងមួយគ្រឿង ត្រូវបានរថយន្តកុងទីន័រ បត់កៀរបណ្ដាលឲ្យរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ បង្កការកក់ស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង កាលពីវេលាម៉ោង៨ និង១០នាទី យប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៧៤ កែងផ្លូវព្រះសុីសុវត្តិ ក្បែក្រោមស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន ពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញមានរថយន្តកុងទីន័រ ពាក់ស្លាកលេខភ្នំពេញ3A-9972 ដោយកន្ទុយក្រោយពាក់ស្លាកលេខភ្នំពេញ4A-2352 បេីកបរដោយបុរសម្នាក់ បានបត់ឆ្វេងមិនប្រយ័ត្នបានកៀររថយន្តស៊ែរីទំនេីបម៉ាក ឡង់គ្រីស័រ ពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-3885 ទិសដៅពីលិចទៅកេីតស្របទិសគ្នា បណ្ដាលឲ្យរថយន្តសេរីទំនេីបឡង់គ្រីស័ររងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ក្រោយកេីតហេតុភ្លាមៗ អ្នកបេីករថយន្តកុងទីន័របានបេីកទ្វារត់គេចខ្លួនបាត់ហើយក្នុងហេតុការណ៍នេះដែរមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រងចាំការដោះស្រាយពេលក្រោយ៕ធ.ដ