ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អនុញ្ញាតឲ្យប្រតិភូសមាគមនគរបាលអន្តរជាតិ IPA ជួបពិភាក្សាការងារ

អត្ថបទដោយ៖
Kien Sereyvuth

នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី បានជួបជាមួយប្រតិភូសមាគមនគរបាលអន្តរជាតិ IPA ចំនួន១៦រូប ដឹកនាំដោយលោក ឡៃ ហុង ប៉ូ ប្រធានប្រតិបត្តិការការិយាល័យកិច្ចការអាស៊ី នៃសមាគមនគរបាលអន្តរជាតិ ដើម្បីពិភាក្សាការងារនៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី បានវាយតម្លៃខ្ពស់ចំពោៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសមាគមនគរបាលអន្តរជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងកិច្ចសហប្រតិបត្តិការជាដៃគូរ ក្នុងគោលបំណងដើម្បីផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដូចជាការប្រជុំផ្លាស់ប្តូរបទពិសោធន៍ រវាងសមាជិកជារៀងរាល់ឆ្នាំ ការផ្លាសប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរនិស្សិតការផ្លាស់ប្តូរកម្មវិធីសិក្សា ការធ្វើសិក្ខាសាលា ការលើកកម្ពស់គុណភាព ការពង្រឹងសមត្ថភាពស្រាវជ្រាវ វិទ្យាសាស្រ្តនគរបាល និងអត្ថប្រយោជន៍ជាច្រើនទៀត។

ជាកិច្ចឆ្លើយតប លោក ឡៃ ហុងប៉ូ ប្រធានប្រតិបត្តិការិយាល័យកិច្ចការអាស៊ី នៃសមាគមនគរបាលអន្តរជាតិ បានសម្តែងនូវក្តីសោមមនស្សរីករាយ និងបានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានអនុញ្ញាតិឲ្យប្រតិភូ និងសហការី ដើម្បីជួបពិភាក្សាការងារ ព្រមទាំងបានកោតសរសើរដល់វឌ្ឍនភាព ការរីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងបានសន្យាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការជាដៃគូ នៃស្ថាប័នទាំងពីរឲ្យកាន់តែរឹងមាំរីកចម្រើនថែមទៀត។

បន្ទាប់ពីជួបពិភាក្សាការងារគ្នារួចមក ឯកឧត្តម សេង ផល្លី និងលោក ឡៃ ហុងប៉ូ បានចុះហត្ថលេខារួមគ្នា លើលិខិតសម្តែងបំណងកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងសមាគមនគរបាលអន្តរជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃស្ថាប័នទាំងពីរ ដើម្បីឈានទៅសម្រេចបាន ផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ ២០១៥ ដល់២០១៩ របស់បណ្ឌិត្យសភានគរបាលកម្ពុជា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner