អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះរដ្ឋបាលក្នុងមូលដ្ឋាន ឃាត់ខ្លួនបានជនសង្ស័យ៤នាក់
ភ្នំពេញ៖ ដើម្បីរក្សានូវរបៀបរៀបរយ សន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន កម្លាំងសមត្ថកិច្ច អាជ្ញាធរសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ចុះរៀបរដ្ឋបាលនៅផ្លូវរថភ្លើង ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ឃាត់ខ្លួនមនុស្ស៤នាក់ ដែលកំពុងជក់គ្រឿងញៀន កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
ជនសង្ស័យទី១)ឈ្មោះ ប៊ិន ភារុណ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទី២)ឈ្មោះ នៅ ជី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ បើកបររថយន្តដឹកជ្រូក ស្នាក់នៅក្នុងកុងស៊ីកាប់ជ្រូក ភូមិដំណាក់ សង្កាត់គោកឃ្លាង ទី៣)ឈ្មោះ ឌិន ទូច ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករកាប់ជ្រូក ស្នាក់នៅបន្ទប់ជួលភូមិប៉ប្រ៉កជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងទី៤)ឈ្មោះ ជួប លីន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិប៉ប្រ៉កជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទាំង៤នាក់ក្រោយឃាត់ខ្លួនបាន រួមនឹងឧបករណ៍សម្រាប់ជក់ថ្នាំញៀន ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី៕ម.ន