ការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានចុះបង្ក្រាបបទល្មើសសញ្ចារកម្មនៅក្នុងផ្ទះសំណាក់ សុខវិសាល.ឃាត់បុរសសុីម២ និងរំដោះស្រ្តីនារីបាន៥នាក់
(កណ្ដាល) : ក្រោមការដឹកនាំនឹងចង្អុលបង្ហាញរបស់លោកឧត្តម្តសេនីយ៍ទោ អ៊ាវចំរើន ស្នងការនរគបាលខេត្តកណ្ដាលបានដាក់បទបញ្ជារអោយកងកម្លាំងទាំងអស់ទប់ស្កាត់អោយបាននៅបទល្មើសផ្សេង.ៗដែលកើតឡើងក្នុងទឹកដីខេត្តកណ្ដាល។
ជាក់ស្ដែងនៅថ្ងៃទី២៨ខែកុម្ភះឆ្នាំ២០១៩វេលាម៉ោង ២១. ៣០នាទីនៅចំណុចផ្ទះ សំណាក់ ឈ្មោះ សុខ វិសាល ដែលស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ ១១០B ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។ការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានចុះបង្ក្រាបបទល្មើសសញ្ចារកម្មនៅទីតាំងខាងលើ ដោយមានការសម្របសម្រួលពីលោកព្រះរាជអជ្ញារអម សាលាខេត្ត ហើយចូលរួមដោយនគរបាលក្រុងតាខ្មៅ នគរបាលប៉ុស្តិ តាខ្មៅ ក្រុមព្រឹក្សា សង្កាត់តាខ្មៅ! សមាជិកភូមិតាខ្មៅក្នុងនោះយើងបានសង្រ្គោះអនីតិជនចំនួន៥នាក់ដែលជា នីតិជនហើយ
បានធ្វើការឃាត់ខ្លួនឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ៣៥ ឈ្មោះហៅក្រៅថា (ក្រពុំឈូក)មានទីលំនៅបច្ចុប្បន្ន នៅផ្ទះ ជួលក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមានទីលំនៅកំណើត ភូមិ អង្គរបានឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាមក្នុងកណី សញ្ចារកម្ម។
ប្រភពពីរសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះ ទី១មានឈ្មោះ លី ហួ ជាអនីតិជនទី២ឈ្មោះ ម៉ៅ រក្សា
ទី២ឈ្មោះ សៀង គា
ទី៣ ឈ្មោះ ធី ចាន់លីណា
ទី៤ឈ្មោះ មុន លក្ខិណា
នឹងទី៥ឈ្មោះ ពេជ្រ រតនា។ រីឯ ជនល្មើសជាអន្តរការីត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់ការិ យាល័យជំនាញខេត្ត។
ចំណែកជនរងគ្រោះ ទាំង៥នាក់ បាននាំមកការិយាល័យជំនាញខេត្ត ក្រោមការជួយឧបត្ថម្ភ ពីអង្គការ មេត្រី អន្តរជាតិ។
បច្ចុប្បន្នជនស័ង្សយខាងលើកំពុងឃាត់ខ្លួននៅស្នងការនគរបាលខេត្តកណ្ដាលដើម្បីចាត់ការបន្តតាមនិតីវិធីច្បាប់។
គួរបព្ជាក់ផងដែរថា: នៅក្រុងតាខ្មៅសព្វថ្ងៃហាងមាស្សាវៃសិចបានរីកដុះដាល់គួអោយកដសម្កាល់ តែហាក់បីដូចជាគ្មានកំលាំងខាងជំនាញចុះធ្វើការណែនាំ និងអប់រំសោះ ឬក៏បិទចោលកពំុមាន តែឃើញថាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង ច្រើនឡើងអមដោយមានប្រជាប្រិយ៍ភាពខ្ពស់។ហើយបើនៅតែដូចនេះតទៅទៀតក្រុងតាខ្មៅនិងក្លាយជាទីក្រុងស្អាតបានតាមដោយរបៀបណា…! បើពេលរាត្រីភ្លើងពណ៏ចំរុះម៉ាស្សាវៃសិចព្រោងព្រាត តើអាជ្ញាធរ និងកំលាំងជំនាញ និងមានវិធានការដែរ ឬយ៉ាងណា? ឬក៏ត្រូវថ្នាំសណ្តំរបស់ម្ចាស់ហាងទាំងនោះទេដឹងបានជាមិនហ៊ានបង្រ្កាប៕