កម្ពុជាបង្ហាញគំរោងវិនិយោគទេសចរណ៍ក្នុងវេទិកាហុងកុង

អត្ថបទដោយ៖
Kien Sereyvuth

គំរោងធំៗរបស់កម្ពុជានៃការវិនិយោគទេសចរណ៍ បានបង្ហាញក្នុងវេទិកាមួយនៅហុងកុងនិងបានទទួលការយក ចិត្តទុកដាក់ជាខ្លាំងពីក្រុមវិនិយោគធំៗនៅទីនោះ។ កម្ពុជាកំពុងរកគន្លឺះទាក់ទាញភ្ញៀវទេសចរណ៍ជាតិចិន ដែល ក្នុងមួយឆ្នាំៗបានធ្វើដំណើរទស្សនកិច្ចពាសពេញ សកលលោកចំនួន១៣០លាននាក់ ក្នុងចំណោមភ្ញៀវទេស ចរណ៍សាកលលោកសារុប១ពាន់៣០០លាននាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន បានថ្លែងក្នុងវេទិការៀបចំថ្ងៃទី១៤មករាក្នុងហុងកុងនោះថា កម្ពុជា មានគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ អន្តរជាតិឲ្យបាន ៧ លាននាក់ នៅឆ្នាំ២០២០ ក្នុងនោះភ្ញៀវទេសចរណ៍ ចិនរំពឹងមកកម្ពុជា នឹងកើនឡើងដល់ប្រមាណ ៣ លាននាក់។

លោករដ្ឋមន្រ្តីថោងខុន បាន អំពាវនាវ ដល់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍បរទេសទាំងអស់ ក៏ដូចជាវិនិ យោគិនចិន និងហុងកុង ឲ្យមកបណ្តាក់ទុនវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែច្រើន ថែមទៀត ពិសេសលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដោយឈរលើគោលការណ៍ស្អាត បៃតង ការច្នៃប្រឌិត និងនិវា នុវត្តន៍ក្នុងយុគ្គសម័យឌីជីថលណូបនីយកម្ម។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner