ជិះម៉ូតូសុទ្ធតែម៉ូតូល្អៗ តែបែជាមកធ្វើចោរ មានអីដល់ថ្ងៃអស់ល័ក្ខត្រូវសមត្ថកិច្ចក្របួចជាប់៣នាក់
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ នារីពីរនាក់កំពង់តែជិៈម៉ូតូសុខៗ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ទូរសព្ទ័មិនបានសម្រេច ត្រូវបាននារីរងគ្រោះស្រែកថាចោរ ពេលនោះកម្លាំងនគរបាលល្បាតតាមផ្លូវឃើញ ក៏ដេញចាប់រហូត ទៅដល់ជិតវត្តទួលអស់លោកចាប់បាន ៣នាក់ម៉ូតូ ២គ្រឿង បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៨និង៤០នាទីថ្ងៃសុក្រ ទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។