ឆក់ទូរសព្ទបានសម្រេច ប៉ុន្តែត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បានប្រគល់ឲ្យសមត្ថកិច្ច
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទដៃ ពីនិស្សិតម្នាក់បានសម្រេច ហើយ ព្យាយាមរត់គេច តែមិនរួច ដោយប្រជាពលរដ្ឋចាប់ខ្លួនបាន ប្រគល់ជូនទៅសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ តាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រត់គេចទៅដល់ផ្លូវជាតិលេខ៤ ខាងលិចរង្វង់មូលចោមចៅ មុខស្ថានីយ៍ប្រេងPTT ភូមិថ្នល់បំបែក ទៅមុខលែងរួច ដោយសារម្ចាស់ ពលរដ្ឋដេញតាមទាន់ព័ទ្ធចាប់ខ្លួនបាន។