សណ្តាប់ធ្នាប់ខណ្ឌច្បារអំពៅនៅតែបន្តចុះបោះសំអាតសំរាម

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ គឺត្រូវការបញ្ហាអនាម័យស្អាត បរិស្ថានស្អាត ដោយមានការចូលរួមទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ។ ប៉ុន្តែប្រជាពលរដ្ឋខ្លះ នៅតែខ្វះការយល់ដឹង និងនៅតែបោះចោលសំរាមពេញផ្លូវសាធារណៈដដែល។

ជាក់ស្ដែងនៅតាមជើងស្ពានព្រះមុនីវង្ស គេតែងតែឃើញសំរាមគរជារៀងរាល់ថ្ងៃ ទោះបីអាជ្ញាធរខណ្ឌច្បារអំពៅ បានណែនាំ និងបោះសំអាត ជាច្រើនលើកច្រើនសាក៏ដោយ ក៏ប្រជាពលរដ្ឋខ្លះមិនចូលរួមថែរក្សាអនាម័យ និងជាទម្លាប់អាក្រក់របស់ខ្លួនមិនកែ។

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំក្រុមការងារសណ្តាប់ធ្នាប់ធ្វើការត្រួតពិនិត្យជាប្រចាំ ចំពោះទីតាំងណា ដែលមានសំរាមកកស្ទះ។ ក្នុងនោះក្រុមការងារបានចុះបោះសំអាតសំរាម និងស្មៅដែលដុះតាមជើងស្ពានព្រះមុនីវង្ស ដើម្បី”បរិស្ថានល្អ ប្រជាជនមានអារម្មណ៍ស្រស់ថ្លា” ផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner